ប្រធានាធិបតីអារ៉ាប់រួម ជួបពិភាក្សាជាមួយលោក Elon Musk អំពី AI និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា

2025/12/22 11:59:18 pm        94

ប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan បានជួបពិភាក្សាជាមួយលោក Elon Musk កាលពីថ្ងៃអាទិត្យ ដោយបានផ្តោតលើបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាទំនើប និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យមួយដែលកំពុងរីកចម្រើន។

យោងតាមសារព័ត៌មាន WAM បានឲ្យដឹងថា លោកទាំងពីរ បានពិភាក្សាអំពីការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុង AI និងបច្ចេកវិទ្យាជំនាន់ក្រោយ និងរបៀបដែលឧបករណ៍បែបនេះ អាចត្រូវបានដាក់ពង្រាយ ដើម្បីកែលម្អគុណភាពជីវិត បង្កើនល្បឿននវានុវត្តន៍សកល និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹង ដើម្បី     ពន្លឿនការទទួលយកបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពរបស់ប្រទេសនានា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នាពេលអនាគត។

កិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំជាន់ខ្ពស់របស់ប្រទេសអារ៉ាប់រួម រួមទាំងព្រះអង្គម្ចាស់រាជទាយាទនៃទីក្រុងឌូបៃ និងអាប៊ូដាប៊ី។

លោក Musk បានរក្សាទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយប្រទេសអារ៉ាប់រួម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបង្ហាញខ្លួននៅក្នុងវេទិកាបច្ចេកវិទ្យាដែលគាំទ្រដោយរដ្ឋាភិបាល និងដាក់ក្រុមហ៊ុន Tesla និង SpaceX ជាដៃគូ ក្នុងការជំរុញនវានុវត្តន៍របស់តំបន់នេះ។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃក្នុងឆ្នាំ ២០១៧ និងម្តងទៀតនៅឆ្នាំ ២០២៣ ជាកន្លែងដែលលោកបានសរសើរការផ្តោតអារម្មណ៍របស់របស់ប្រទេសអារ៉ាប់រួម ទៅលើការផ្លាស់ប្តូរឌីជីថល៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm