បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota បានត្រលប់ទៅទឹកដី Molineux Stadium ជាលើកដំបូងតាំងពីផ្ទេរពី Wolves មក Liverpool ហើយក៏ជាការវិលត្រលប់ដ៏រីករាយមួយដែរ ក្រោយពីស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះឲ្យ Liverpool យប់មិញ។

Diogo Jota ដែលផ្ទេរមក Liverpool កាលពីខែកញ្ញាដើមរដូវកាល ស៊ុតគ្រាប់ជ័យជំនះឲ្យ Liverpool នៅនាទីទី៤៥+២ ចុងវគ្គទី១ ទៅហើយ។ តែ Wolves អ្នកចាំទី Rui Patricio ត្រូវបានសែងចេញពីទីលាន ក្រោយប៉ះទង្គិចក្បាលជាមួយមិត្តរួមក្រុម Conor Coady នៅពេលព្យាយាមរារាំងការប៉ុនប៉ង ការស៊ុតបញ្ចូលទីរបស់ Mohamed Salah។ តែអ្នកចាត់ការ Wolves លោក Nuno បានបញ្ជាក់ថា របួសក្បាលរបស់ Patricio មិនធ្ងន់ធ្ងរដូច Raul Jimenez ឡើយ។
ជ័យជំនះនេះធ្វើឲ្យ Liverpool ឡើងមកលេខ ៦ ក្នុងតារាងមាន ៤៦ពិន្ទុដេញពីក្រោយក្រុមលេខ៥ West Ham United និងដេញពីក្រោយក្រុមលេខ៤ Chelsea ៥ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ