កងកម្លាំងព្រំដែនហ្ស៊កដានីបានរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀន ចូលទៅក្នុងប្រទេសនេះ តាមរយៈ ដ្រូន តាមបណ្តោយតំបន់ភាគខាងត្បូង និងនៅជិតព្រំដែនខាងលិច នៅថ្ងៃអាទិត្យ។
ឆ្មាំព្រំដែននៅក្នុងតំបន់យោធាភាគខាងត្បូង ដែលត្រួតពិនិត្យតំបន់ Aqaba, Ma’an, Tafilah និងតំបន់ Al-Karak បានតាមដានយានដ្រូន ដែលផ្ទុកគ្រឿងញៀន ដោយស្ទាក់ចាប់ និងបាញ់ទម្លាក់វា នៅក្នុងទឹកដីហ្ស៊កដានី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Petra បានឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបានត្រូវបានប្រគល់ឲ្យ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់។
ហ្ស៊កដានីត្រូវបានគេស្គាល់ថា ជាចំណុចឆ្លងកាត់សម្រាប់ការរត់ពន្ធគ្រឿងញៀន ដែលជាធម្មតាត្រូវបានតម្រង់គោលដៅទៅប្រទេសឈូងសមុទ្រនេះ ពីប្រទេសស៊ីរី លីបង់ និងអ៊ីរ៉ាក់។
ក្រុមអ្នករត់ពន្ធកំពុងប្រើប្រាស់យានដ្រូន និងបាឡុងកាន់តែច្រើនឡើង ដែលត្រូវបាននាំផ្លូវដោយឧបករណ៍មូលដ្ឋាន ដើម្បីដឹកជញ្ជូនគ្រឿងញៀនចូលទៅក្នុងប្រទេសហ្ស៊កដានីពីប្រទេសជិតខាង៕
