ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាល និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៧៦៣បណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
គិតត្រឹមពេលនេះ ការងារវាស់វែងទូទាំងខេត្តកណ្តាល ត្រូវបានបញ្ចប់ ហើយតាមការគ្រោងទុក ក្រុមការងារនឹងធ្វើការបិទផ្សាយជាសាធារណៈ ភូមិចំនួន ៨ ទៀត ក្នុងចំណោមភូមិសរុប ១ ០១០ ភូមិ នៅដំណាច់ ឆ្នាំ២០២៥ នេះ។




