វ៉េណេស៊ុយអេឡាឈានដល់គោលដៅផលិតប្រេង អំឡុងពេលមានសម្ពាធរបស់អាមេរិក

2025/12/23 01:38:05 am        82

អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា បានឈានដល់គោលដៅរបស់ខ្លួន ក្នុងការផលិតប្រេងឆៅចំនួន ១,២លានបារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំនេះ បើទោះបីជាមានសម្ពាធរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំង និងការរឹបអូសនាវាដឹកប្រេងក៏ដោយ។

លោកស្រីបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram កាលពីចុងសប្ដាហ៍កន្លងទៅថា កម្មករនៅក្រុមហ៊ុនប្រេងរដ្ឋ PDVSA បានសម្រេចគោលដៅក្រោមផែនការឯករាជ្យផលិតភាព ហើយកំពុងរៀបចំបង្កើនផលិតកម្ម និងបំពេញតាមគោលដៅឆ្នាំ២០២៦។

លោកស្រី Rodriguez បានពណ៌នាសមិទ្ធិផលនេះថា ជាអំណោយថ្ងៃបុណ្យណូអែលដ៏ល្អបំផុត សម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា ដោយចាត់ទុកវាថា ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់កម្មករប្រេង ដែលប្រឈម និងយកឈ្នះលើ «ការយាយីរុកកួន អរិភាព និងភាពខុសច្បាប់របស់ចក្រពត្តិនិយម ដែលវាយប្រហារ និងរំលោភសិទ្ធិមនុស្សរបស់ប្រជាជនវ៉េណេស៊ុយអេឡា»។

អមដោយការសន្យាបន្តគាំទ្រលោកប្រធានាធិបតី Nicolas Maduro លោកស្រីបានបន្ថែមថា៖ «គ្មានអ្វី និងគ្មាននរណា អាចមកបញ្ឈប់យើងបានឡើយ»។

ការប្រកាសនេះបានកើតឡើងខណៈពេលដែលកងកម្លាំងអាមេរិក បានរឹបអូសនាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា ក្នុងនោះរួមទាំងនាវាមានទង់ជាតិប៉ាណាម៉ា Centuries កាលពីថ្ងៃសៅរ៍ និង Skipper កាលពីថ្ងៃទី១០ ខែធ្នូ ដោយមានរបាយការណ៍បង្ហាញថា ការរឹបអូសទី៣ កំពុងដំណើរការ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស «បិទខ្ទប់ទាំងស្រុង» ចំពោះនាវាដឹកប្រេងជាប់ទណ្ឌកម្ម ដែលចេញពី ឬចូលវ៉េណេស៊ុយអេឡា ដោយហៅរដ្ឋាភិបាលរបស់លោក Maduro ជា «អង្គការភេរវករបរទេស»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm