ជម្លោះបានផ្ទុះឡើងនៅក្នុងសភាទួរគីនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំថវិកាជាតិឆ្នាំ ២០២៦
ជម្លោះបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យនៅក្នុងសភាទួរគីរវាងសមាជិកគណបក្សកាន់អំណាច (AK ) និងគណបក្សប្រជាជនសាធារណៈ(CHP) នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំថវិកាជាតិឆ្នាំ ២០២៦ ។
ជម្លោះបានផ្ទុះឡើងរវាងសមាជិក ២រូបរបស់សភាមកពីគណបក្សទាំង ២ ហើយនិងរីកកាន់តែធំ នៅពេលដែលសមាជិកផ្សេងទៀត បានចូលទៅឈ្លោះគ្នា ។ រូបភាពវីដេអូឃ្លីប ឃើញសមាជិកសភាដាល់គ្នា និងច្រានគ្នាទៅវិញទៅមក ។

ជម្លោះនេះ បានចាប់ផ្តើម ក្រោយការផ្លែផ្កាពាក្យសម្តីធ្ងន់ៗរវាងសមាជិកសភាមកពីគណបក្ស AK លោក Mustafa Varank និងអនុប្រធានគណបក្ស CHP លោក Gokhan Gunaydin ។
ប្រធានសភាលោក Numan Kurtulmus បានផ្អាកកិច្ចប្រជុំ ខណៈក្រុមមន្រ្តីសន្តិសុខ ព្យយាមចូលទៅបំបែកក្រុមតំណាងរាស្រ្តឈ្លោះគ្នា ។
បើទោះបីជាមានអំពើហិង្សាកើតឡើងយ៉ាងណាក្តី ច្បាប់ថវិការដ្ឋាភិបាលកណ្តាលឆ្នាំ ២០២៦ ត្រូវបានអនុម័តដោយសំឡេង ៣២០ ទល់នឹង ២៤៩ ហើយច្បាប់គណនីផ្តាច់ព្រ័ត្រឆ្នាំ ២០២៤ ត្រូវបានអនុម័យក្នុងសំឡេង ៣១៦ ទល់នឹង ២៤៧ ៕
