បាតុកម្មតាមផែនការប្រឆាំងនឹងការដកចេញរបស់ក្រុមឧទ្ទាម M23 ពីទីក្រុងភាគខាងកើត Uvira របស់កុងហ្គោ ត្រូវបានបំបែកដោយការបាញ់ប្រហារនៅថ្ងៃចន្ទនេះ មុនពេលវាចាប់ផ្តើម ធ្វើឲ្យមនុស្សរត់រកទីសុវត្ថិភាព ។
ក្រុមអ្នកស្រុកបានជួបជុំគ្នានៅតាមចំណុចជាច្រើនកន្លែងក្នុងទីក្រុង Uvira ដើម្បីដង្ហែរក្បួនតវ៉ាប្រឆាំងនឹងការចាកចេញរបស់ក្រុមឧទ្ទាម M23 ក្រោយគ្រាប់កាំភ្លើងបាញ់ចេញពីលើភ្នំ ។ ក្រុមសាក្សីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេពុំអាចកំណត់អត្តសញ្ញាណអ្នកបាញ់បាននោះទេ ។

រូបភាពវីដេអូឃ្លីបឃើញមនុស្សរត់តាមផ្លូវ ពេលស្នូរគ្រាប់កាំភ្លើងបន្លឺឡើងពីលើភ្នំ ។
ឧបទ្ទេវហេតុនេះ បង្កឲ្យភាពតក់ស្លុតយ៉ាងខ្លាំងនៅទីក្រុងមាត់បឹង Uvira ។ ហាងបានបិទទ្វារ ការដឹកជញ្ជូនបានបញ្ឈប់ អ្នកស្រុករត់ចូលក្នុងផ្ទះ ធ្វើឲ្យសកម្មភាពប្រចាំថ្ងៃជាប់គាំង ។
ពេលដែលការបាញ់ប្រហារស្ងប់ស្ងាត់ទៅវិញ អ្នកស្រុកមួយចំនួន បានចេញក្រៅវិញ ដើម្បីវាយតម្លៃការខូចខាត បើទោះបីជាការភ័យខ្លាចរបស់ពួកគេនៅមានក៏ដោយ ៕
