នាយករដ្ឋមន្ត្រីបារាំងធ្វើការឥតឈប់ ដើម្បីអនុម័តច្បាប់ថវិកាបណ្ដោះអាសន្ន ក្នុងគោលបំណងបញ្ចៀសការបិទ

2025/12/23 03:20:35 am        68

នាយករដ្ឋមន្រ្តីបារាំង លោក Sebastien Lecornu ថ្ងៃចន្ទ (ទី២២ ខែធ្នូ) នេះ បានជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំនយោបាយ ស្តីពីច្បាប់គ្រាអាសន្ន ដើម្បីអាចឲ្យរដ្ឋាភិបាលដំណើរការនៅក្នុងឆ្នាំថ្មីនេះ ក្នុងករណីដែលគ្មានការអនុម័តថវិកាសបស្រប។

កាលពីថ្ងៃទី១៩ ខែធ្នូ គណៈកម្មាធិការរួមនៃសមាជិកសភាមកពីសភាទាំង២ បានបរាជ័យមិនអាចឈានដល់ការព្រមព្រៀងទាំងស្រុងឡើយ លើច្បាប់ថវិកាឆ្នាំ២០២៦ ដោយជំរុញឲ្យលោក Lecornu ស្វែងរកច្បាប់បណ្ដោះអាសន្ន ដើម្បីអាចឲ្យការចំណាយ ការប្រមូលពន្ធ និងការខ្ចី បន្តមានក្នុងខែមករា។

ការិយាល័យរបស់លោក បានឲ្យដឹងថា លោកនឹងជួបមន្ត្រីមកពីគណបក្សផ្សេង ក្រៅពីក្រុមស្តាំនិយមជ្រុល និងក្រុមប្រកាន់ឆ្វេងរឹងត្អឹង នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលច្បាប់ថវិកាបណ្ដោះអាសន្ន គ្រោងនឹងត្រូវបានអនុម័ត មុនបញ្ជូនទៅសភា។

ច្បាប់ដែលសមាជិកសភា ទំនងជានឹងផ្ដល់ការអនុម័តនៅថ្ងៃ២៤ ខែធ្នូ នឹងជួយពន្យារពេលវេលាបន្ថែមទៀត ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកាឆ្នាំ២០២៦ ដ៏សមស្របមួយ នៅក្នុងខែមករា៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm