ប្រទេសកូសូវ៉ូនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៨ ខែធ្នូ បន្ទាប់ពីមានការជាប់គាំងនយោបាយអស់រយៈពេលមួយឆ្នាំ ដែលនាំឲ្យមានការរំលាយរដ្ឋសភា និងបានធ្វើឲ្យខ្វះខាតទឹកប្រាក់ចំនួន ១ពាន់លានអឺរ៉ូ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដ៏អស្ថិរភាពរបស់ប្រទេសតំបន់បាល់កង់មួយនេះ។
គណបក្ស Vetevendosje របស់លោកនាយករដ្ឋមន្ត្រី Albin Kurti បានឈ្នះការបោះឆ្នោតចុងក្រោយ ក្នុងខែកុម្ភៈ ប៉ុន្តែមិនទទួលបានសំឡេងភាគច្រើនឡើយ ឬស្វែងរកការបង្កើតបាននូវរដ្ឋាភិបាលចម្រុះ បន្ទាប់ពីមាននូវយុទ្ធនាការពេញដោយជម្លោះ។ មនុស្សជាច្រើនបារម្ភថា ការកើតឡើងច្រំដែល អាចធ្វើឲ្យរដ្ឋថ្មីបំផុតរបស់តំបន់អឺរ៉ុបមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិបន្ថែមទៀត ពោលគឺត្រឹមតែ ៤ខែ មុនពេលសភាត្រូវតែបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងខណៈដែលកាលកំណត់កាន់តែជិតមកដល់ ក្នុងការផ្តល់សច្ចាប័ន លើកម្ចីអន្តរជាតិ។
អ្នកវិភាគនយោបាយ លោក Artan Muhaxhiri បាននិយាយថា៖ «ការបោះឆ្នោតទាំងនេះ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់បំផុត នៅក្នុងប្រវត្តិសាស្ត្រកូសូវ៉ូ នាពេលថ្មីៗនេះ ព្រោះវានឹងមកដល់បន្ទាប់ពីការជាប់គាំងរយៈពេលមួយឆ្នាំ ប៉ុន្តែក៏មានរយៈពេលបួនខែផងដែរ មុនពេលប្រធានាធិបតីថ្មី នឹងត្រូវបានជ្រើសរើស»។
ការបោះឆ្នោតមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះទេ នៅកូសូវ៉ូ ដូច្នេះ មានសញ្ញាតិចតួច អំពីថា តើការបោះឆ្នោតនេះ នឹងដំណើរការទៅយ៉ាងដូចម្ដេច។ ប៉ុន្តែវាហាក់ដូចជាមិនកើតឡើងនោះឡើយ ដែលថា គណបក្សប្រឆាំងធំៗណាមួយ នឹងមានឆន្ទៈក្នុងការបង្កើតរដ្ឋាភិបាលជាមួយលោក Kurti ដែលពួកគេនិយាយថា បានធ្វើឲ្យមានភាពតានតឹងជាមួយជនជាតិភាគតិចស៊ែរប៊ីរស់នៅក្នុងដែនដីកូសូវ៉ូ នៅភាគខាងជើង បានធ្វើឲ្យមានភាពប្រសើរតិចតួចប៉ុណ្ណោះដល់ស្ដង់ដារជីវភាពរស់នៅ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់កូសូវ៉ូ នៅលើឆាកអន្តរជាតិ៕