ព្រិលធ្លាក់ថ្មីនៅទីក្រុងភាគខាងជើង Sonmarg និងទីក្រុង Leh របស់ប្រទេសឥណ្ឌា បានប្រែក្លាយតំបន់ភ្នំនេះទៅជាដែនដីអច្ឆរិយៈ ។
ផ្លូវថ្នល់ ខ្ទម និងដើមឈើ គ្របដណ្តប់ដោយព្រិល ខណៈក្មេងៗនាំគ្នាចេញក្រៅ រត់លេងយ៉ាងសប្បាយរីករាយជាមួយស្ថានភាពអាកាសធាតុរដូវរងានេះ ។
ដែនដីសហព័ន្ធចាមមូ និងកាស្មៀ ប្រទេសឥណ្ឌា សម្បូរដោយជ្រលងភ្នំបរិសុទ្ធ ធ្វើឲ្យទាក់ទាញ់ភ្ញៀវទេសចរមកពីទីក្រុដែលី និងរដ្ឋជិតខាង ស្របពេលកង្វក់បរិយាកាសឡើងដល់កម្រិតធ្ងន់ធ្ងរ ។
តំបន់ភ្នំនៅភាគខាងជើងប្រទេសឥណ្ឌា ពេញទៅដោយភ្ញៀវទេសចរកាលពីថ្ងៃអាទិត្យ ខណៈមនុស្សជាច្រើនមកពីទីក្រុងញូវដែលី និងតំបន់ជុំវិញនោះ បានស្វែងរកភាពធូរស្រាលពីការកង្វក់ខ្យល់ដ៏ខ្លាំងក្លា ។
ទីក្រុងដែលី និងតំបន់ជាយក្រុង ជារឿយៗត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទក្នុងអំឡុងរដូវរងា ខណៈខ្យល់ត្រជាក់ ធ្វើឲ្យទាក់ជាប់ការបំភាយឧស្ម័នពីយានយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្ម ដែលជំរុញឲ្យកម្រិតនៃកង្វក់បរិយាកាសកើនឡើងដល់កម្រិតខ្ពស់បំផុតមួយលើពិភពលោក ។
ដោយមានអាកាសធាតុល្អ និងឱកាសនៃការធ្លាក់ព្រិលនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ទីក្រុងតំបន់ភ្នំនៅភាគខាងជើងប្រទេសឥណ្ឌា ទំនងជានឹងមើលឃើញលំហូរភ្ញៀវទេសចរកាន់តែច្រើនឡើង ខណៈរដូវវិស្សមកាលរដូវរងា ខិតជិតមកដល់ ៕