លោកតាសាន់តាក្លូស បានជិះទូកទៅកាន់តំបន់សហគមន៍តាមមាត់ទន្លេស្ថិតក្នុងទីក្រុង Careiro da Varzea រដ្ឋ Amazonas នៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ដើម្បីចែកអំណោយ និងផ្តល់ភាពសប្បាយរីករាលដល់ឪពុកម្តាយ និងកូនៗរបស់ពួកគេ ។
នៅទីនោះ លោកតាសាន់តាក្លូស បានចែកចាយអំណោយជាមួយក្រុមស្ម័គ្រចិត្តមកពីអង្គការមិត្តសាន់តាក្លូស នៅក្នុងកាយវិការសាមគ្គីភាពប្រចាំឆ្នាំ អំឡុងរដូវកាលបុណ្យអូណែល ។
ស្លៀកពាក់ឯកសណ្ឋានសាន់តាក្លូស លោក Jorge Alberto Barroso បានស្វាគមន៍ក្រុមគ្រួសារ និងផ្តល់អំណោយដល់ក្មេងៗនៅក្នុងសហគមន៍ ។
គំនិតផ្តួចផ្តើមដែលបានប្រតិបត្តិការចាប់តាំងពីឆ្នាំ ១៩៩៨នេះ មានគោលបំណងនាំភាពសប្បាយរីករាយដល់តំបន់សហគមន៍នៅតាមមាត់ទន្លេ ។
អ្នកស្រី Samara da Silva ដែលជាម្តាយរបស់ក្មេងស្រីអាយុ ១ឆ្នាំ Maite Vianna បានបង្ហាញការដឹងគុណចំពោះការផ្តល់អំណោយនេះ ។
អ្នកស្រីនិយាយថា ថ្ងៃនេះជាថ្ងៃដែលកូនស្រីរបស់គាត់ទទួលបានអំណាយ វាជាការល្អខ្លាំងណាស់ ហើយអ្នកស្រីសង្ឃឹមថា លោកតាសាន់តាក្លូស នឹងបន្តមកទៀតនៅឆ្នាំៗខាងមុខនេះ ៕