ក្រសួងការពារជាតិកម្ពុជា៖ វេលាម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ក្នុងភូមិសាស្ត្រប៉ោយប៉ែត ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕
