ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការចរចាដែលមានគោលបំណងបញ្ចប់សង្គ្រាមជិតបួនឆ្នាំជាមួយរុស្ស៊ីគឺ ជិតសម្រេចបានលទ្ធផលជាក់ស្ដែងហើយ។

ថ្លែងក្នុងពិធីជួបជុំមួយលើកឡើងពីក្រុមអ្នកការទូតអ៊ុយក្រែន លោក Zelenskyy បាននិយាយថា ការចរចាដែលពាក់ព័ន្ធនឹងអ៊ុយក្រែន សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុប សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
លោកថា អ្វីទាំងអស់មើលទៅគួរឱ្យចាប់អារម្មណ៍ណាស់ ហើយនៅទីនេះ វាជារឿងសំខាន់ដែលនេះជាការងាររបស់ពួកលោក និងសហរដ្ឋអាមេរិក។ នេះបង្ហាញថាពួកលោកជិតសម្រេចបានលទ្ធផលជាក់ស្ដែងហើយ។
ក្រុមអ្នកចរចាអ៊ុយក្រែនដឹកនាំដោយមន្ត្រីជាន់ខ្ពស់ លោក Rustem Umerov បានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយបេសកជនអាមេរិក រួមទាំងការពិភាក្សាថ្មីៗនៅរដ្ឋ Florida ។
អ្នកចរចារុស្ស៊ី លោក Kirill Dmitriev ដែលជាបេសកជនទទួលបន្ទុកការវិនិយោគរបស់ប្រធានាធិបតី Vladimir Putin ក៏បានរៀបចំកិច្ចចរចាដាច់ដោយឡែកជាមួយមន្ត្រីអាមេរិកនៅក្នុងទីតាំងដដែលនោះដែរ។
ទាំងមន្ត្រីនៅអ៊ុយក្រែន ទាំងរុស្ស៊ី បាននិយាយថា គណៈប្រតិភូរបស់ពួកគេកំពុងវិលត្រឡប់មកវិញកាលពីថ្ងៃចន្ទ ដើម្បីរាយការណ៍អំពីលទ្ធផលនៃការពិភាក្សានោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី វិមានក្រឹមឡាំង បាននិយាយថា ការពិភាក្សាកាលពីចុងសប្តាហ៍មុននៅទីក្រុងម៉ៃអាមី មិនបានក្លាយជាការទម្លាយភាពទាល់ច្រកនោះទេ៕


