លោក Trump បញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក ត្រូវការដែនដីហ្រ្គីនលែន សម្រាប់សន្តិសុខជាតិ

2025/12/23 06:57:39 pm        131

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ឡើងវិញជាថ្មីក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃចន្ទ (២២ ធ្នូ) ថា សហរដ្ឋអាមេរិក ត្រូវការកោះហ្គ្រីនលែន (Greenland) សម្រាប់សន្តិសុខជាតិរបស់ខ្លួន ហើយបាននិយាយថា ប្រេសិតពិសេសមួយរូបដែលលោកបានតែងតាំងប្រចាំដែនដីនេះ នឹង «ដឹកនាំការទទួលបន្ទុក» លើបញ្ហានេះ។

គួរឱ្យដឹងថា លោក Trump បានតែងតាំងអភិបាលរដ្ឋ Louisiana គឺលោក Jeff Landry កាលពីថ្ងៃអាទិត្យកន្លងទៅ ជាបេសកជនពិសេសរបស់លោក ប្រចាំនៅដែនដីហ្រ្គីនលែន ដោយទាញការរិះគន់ជាថ្មីពីប្រទេសដាណឺម៉ាក និងដែនដី ហ្រ្គីនលែន ផ្ទាល់ ជុំវិញចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកោះអាកទិកដែលសម្បូរទៅដោយធនធានរ៉ែមួយនេះ។

លោក Trump បានលើកពីគំនិតធ្វើឱ្យកោះ Greenland ដែលជាទឹកដីស្វ័យគ្រប់គ្រងរបស់ដាណឺម៉ាក ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងធនធានរ៉ែរបស់កោះនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរូបនេះលើកឡើងថា៖ អាមេរិកត្រូវការហ្រ្គីនលែន សម្រាប់សន្តិសុខជាតិ មិនមែនដោយសាររ៉ែទេ។ លោកបន្តថា "បើមើលទៅឆ្នេរហ្រ្គីនលែន នោះនឹងឃើញសុទ្ធតែនាវារុស្ស៊ី និងចិន ហើយអាមេរិក ត្រូវការកោះនេះដើម្បីសន្តិសុខជាតិ"។

ហ្គ្រីនលែន ជាអតីតដែនដីអាណានិគមរបស់ដាណឺម៉ាក ដែលមានប្រជាជនប្រហែល ៥៧.០០០នាក់ ហើយកោះនេះមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៩ ប៉ុន្តែនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការនេសាទ និងការឧបត្ថម្ភធនរបស់ដាណឺម៉ាក។ ទីតាំងយុទ្ធសាស្ត្ររបស់ហ្រ្គីនលែន រវាងអឺរ៉ុប និងអាមេរិកខាងជើង ធ្វើឱ្យកោះនេះក្លាយជាទីតាំងដ៏សំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលបាលីស្ទិករបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm