តំបន់ Darfur នៅស៊ូដង់ ប្រឈមការផ្ទុះឡើងជំងឺកញ្ជ្រឹលធ្ងន់ធ្ងរ ក្នុងពេលមានអំពើហិង្សាកំពុងបន្ត

2025/12/23 07:26:58 pm        178

មន្ត្រីអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានព្រមានថា គ្រួសារភៀសខ្លួនស៊ូដង់ នៅក្នុងតំបន់ Darfur ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម កំពុងប្រឈមការផ្ទុះឡើងជំងឺកញ្ជ្រឹលដ៏គ្រោះថ្នាក់ខណៈរាលដាលយ៉ាងឆាប់រហ័ស។

លោកវេជ្ជបណ្ឌិត អាលី អាល់ម៉ូហាំម៉េដ(Ali Almohammed) អ្នកគ្រប់គ្រងសុខភាពសង្គ្រោះបន្ទាន់របស់អង្គការគ្រូពេទ្យគ្មានព្រំដែន(MSF) បាននិយាយថា ក្រុមរបស់លោក «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះករណីជំងឺកញ្ជ្រឹលដែលមកដល់ជារៀងរាល់ថ្ងៃនៅមន្ទីរពេទ្យក្នុងទីក្រុង South Darfur ជាកន្លែងដែលគ្រូពេទ្យគ្មានព្រំដែន ផ្តល់ការថែទាំសុខភាពកុមារ និងមាតា។

លោក Almohammed បាននិយាយនៅក្នុងបទសម្ភាសន៍មួយពីទីក្រុងអាំស្ទែរដាំ(Amsterdam) ថា «យើងមានគ្រែចំនួន២៥ សម្រាប់ការដាក់ឲ្យនៅដោយឡែកអ្នកជំងឺកញ្ជ្រឹល ប៉ុន្តែជារៀងរាល់ថ្ងៃចំនួនករណីកំពុងកើនឡើង»។

លោកនិយាយថា «សមត្ថភាពរបស់គ្រូពេទ្យគ្មានព្រំដែន(MSF) ក្នុងការឆ្លើយតបទៅនឹងតម្រូវការទាំងអស់របស់ប្រជាជននៅទីក្រុង Darfur មានកម្រិតពិតប្រាកដ។ យើងមិនអាចគ្របដណ្តប់អ្វីៗគ្រប់យ៉ាងបានទេ។ យើងកំពុងព្យាយាមផ្តោតលើការថែទាំសុខភាពដែលជួយសង្គ្រោះជីវិត ប៉ុន្តែសមត្ថភាពរបស់យើងក៏មានកម្រិតដែរ»។ ការផ្ទុះឡើងជំងឺកញ្ជ្រឹល ដែលជាវីរុសអាចទប់ស្កាត់បានដោយវ៉ាក់សាំង បានកើតឡើងខណៈអំពើហិង្សារវាងយោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងតំបន់ភាគខាងលិចទីក្រុង Darfur និងតំបន់ជិតខាង បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មនុស្សជាង១សែននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅទីក្រុង el-Fasher ជារដ្ឋធានីនៃរដ្ឋ North Darfur បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស(RSF) ដណ្តើមបានការគ្រប់គ្រងទីក្រុងនេះកាលពីចុងខែតុលា បន្ទាប់ពីការហ៊ុមព័ទ្ធរយៈពេល១៨ខែ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm