សម្តេចតេជោ ​អំពាវនាវ​ដល់​អ្នកបើកបរទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍

2022/03/02 07:01:41 pm        1.0 K

តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំង អស់សូមមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ខណៈសព្វថ្ងៃចំនួនអ្នករងគ្រោះ និងបាត់បង់ជីវិតដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់រួមគ្នាជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំកម្ពុជា ក្នុងពិធីសម្ពោធ​បើក​ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ប្រវែងជិត​១៣៥គីឡូ​ម៉ែត្រ​ពី​ភ្នំពេញ​(ចោ​ម​ចៅ​)​ ទៅដល់ក្រុង​កំពត ដែលប្រារព្ធធ្វើនៅឃុំត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២មីនានេះ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋទាំង​អស់ជា​អ្នកបើកបរ បង្កើន​ការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ដែល​នៅតែ​មាន​ជា​រៀង​រាល់ថ្ងៃ​និង​បើកបរ​កុំដឹក​លើស​ទម្ងន់​ដែលនាំ​ទៅដល់ការខូចផ្លូវស្ពានជាដើម។

សូមបញ្ជាក់ថា៖ ការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ កើត​មា​ន​ជារៀង​រាល់ថ្ងៃ។ ​សម្តេច​បាន​បង្ហាញ​ថា​ បើ​តាម​របាយការណ៍​ពី​សម្តេចក្រឡាហោម ស ខេង​ សម្រាប់​ថ្ងៃម្សិលមិញ មាន​អ្នក​ស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​​​៧នាក់ ​ហើយបើប្រៀបធៀប​នឹងអ្នកស្លាប់​ដោយ​សារកូវីដ-១៩​ កាលពីថ្ងៃម្សិលមិញនេះពុំមានទេ ​ពោល​គឺ​២​ថ្ងៃ​ជាប់គ្នា​ហើយ​ដែល​កម្ពុជា​ពុំ​មាន​អ្នកស្លាប់ដោយសារកូវីដ-១៩ ​ប៉ុន្តែអ្នកស្លាប់និងរបួសដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​កើតមា​នជា​រៀង​រាល់​​ថ្ងៃ​។

សម្តេចបន្តថា ដូច្នេះបើគ្រាន់តែដើម្បីសប្បាយ១ពេល​ គឺ​មិន​គួរ​គប្បីឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ដែល​បង្ករឱ្យមាន​បួស​ពិការ​និង​បាត់បង់​ជីវិតផ្ទាល់ខ្លួន​និងអ្នកដទៃ, ដូច្នេះ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា ៕ អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
2026/09/13 04:28:51 pm        1
ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយពីសប្បុរសជន ជូនពលរដ្ឋ ភូមរង់ចាំ
2026/09/13 04:18:21 pm        1
រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
2026/09/13 12:23:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក XI ៖ ចិនកំពុងស្វែងរកការពង្រឹងសាមគ្គីភាព និងឯករាជ្យភាពរបស់ប្រទេសនៅតំបន់សកលខាងត្បូង

2026/09/13 04:35:59 pm
​ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
2026/09/13 04:28:51 pm
​ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយពីសប្បុរសជន ជូនពលរដ្ឋ ភូមរង់ចាំ
2026/09/13 04:18:21 pm
​មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក TRUMP ទៅកាន់ប្រទេសអៀរឡង់
2026/09/13 03:24:26 pm
​កងកម្លាំងរដ្ឋាភិបាលយេម៉ែនអះអាងថា បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ក្រុមហ៊ូទីនៅក្បែរទីក្រុង Mocha
2026/09/13 02:21:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm