លោក Trump និយាយថា «យើងត្រូវតែបានគ្រប់គ្រង» Greenland ក្រោយតែងតាំងបេសកជន

2025/12/23 10:06:09 pm        292

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ (ទី២២ ខែធ្នូ) បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់លោក ដែលចង់ឲ្យសហរដ្ឋអាមេរិកគ្រប់គ្របលើដែនដី Greenland បន្ទាប់ពីបានប្រកាសពីផែនការតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសប្រចាំកោះនេះ។

កាលពីថ្ងៃទី២២ ខែធ្នូ នៅឯគេហដ្ឋានដ៏ស្កឹមស្កៃ Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងត្រូវការវា (Greenland) ដើម្បីសន្តិសុខជាតិ។ យើងត្រូវតែបានគ្រប់គ្រងវា។ ហើយគាត់ (លោក Landry) ចង់ដឹកនាំកិច្ចប្រឹងប្រែងនេះ»។

លោកប្រធានាធិបតី បានបញ្ជាក់ថា លោក Landry គឺជា «អ្នកពូកែខាងចរចាធ្វើកិច្ចព្រមព្រៀង» ដែលអាចជួយអនុវត្តចក្ខុវិស័យរបស់លោក ក្នុងការកាន់កាប់ដែនដីនេះ។ លោក Trump បាននិយាយថា៖ «អ្នកមើលទៅតាមបណ្ដោយឆ្នេរសមុទ្រនេះចុះ អ្នកនឹងឃើញមាននាវារុស្ស៊ី និងចិនជាច្រើនគ្រឿង នៅគ្រប់កន្លែង»។

ជាមួយគ្នានេះ មេដឹកនាំអាមេរិករូបនេះ ក៏បានឲ្យដឹងផងដែរថា បំណងប្រាថ្នារបស់លោក មិនមែនដោយសារតែចង់បានធនធានថាមពល ឬរ៉ែរបស់កោះ Greenland ឡើយ ដោយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានធនធានច្រើនហើយ ប៉ុន្តែលោកផ្ដល់ហេតុផលថា លោកមិនជឿថា ប្រទេសដាណឺម៉ាកបានលះបង់ការចំណាយគ្រប់គ្រាន់ ដើម្បីការពារកោះនេះនោះទេ។

គួរបញ្ជាក់ថា កោះ Greenland គឺជាទឹកដីឯករាជ្យរបស់ដាណឺម៉ាក ដោយមានរដ្ឋាភិបាលស្វយ័ត និងសភាផ្ទាល់របស់ដែនដី។ លោក Trump បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការកាន់កាប់កោះ Greenland បន្ទាប់ពីមានគំនិតដំបូងចង់ទិញដែនដីនេះពីដាណឺម៉ាកកាលពី ៦ឆ្នាំមុន។ ប៉ុន្តែលោកប្រធានាធិបតី បាននិយាយអំពីវាកាន់តែច្រើនឡើងៗ នៅក្នុងអាណត្តិទី២ របស់លោក ហើយបានបញ្ជូនមន្ត្រីអាមេរិកសំខាន់ៗ រួមមានអនុប្រធានាធិបតី លោក J.D. Vance និងរដ្ឋមន្ត្រីថាមពល លោក Chris Wright ទៅកាន់កោះអាកទិកនេះ។ លោក Donald Trump Jr ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតី ក៏បានទៅទស្សនកិច្ចផងដែរ កាលពីខែមករា មុន ពេលលោក Trump ស្បថចូលកាន់តំណែងជាលើកទី២៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm