យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (២២ ធ្នូ) ថា ខ្លួនបានធ្វើការវាយប្រហារមួយផ្សេងទៀត ប្រឆាំងនឹងទូកមួយគ្រឿង ដែលខ្លួនអះអាងថា កំពុងរត់ពន្ធគ្រឿងញៀនខុសច្បាប់នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដោយបានសម្លាប់មនុស្សម្នាក់។

ក្នុងការបង្ហោះមួយលើបណ្តាញសង្គម បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បាននិយាយថា “ចារកម្មសម្ងាត់បានបញ្ជាក់ថា នាវានោះកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ច្បាស់ នៅភាគខាងកើតប៉ាស៊ីហ្វិក ហើយបានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀន”។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននិយាយថា ការវាយប្រហារលើទូកទាំងនេះគឺមានបំណងបញ្ឈប់លំហូរគ្រឿងញៀនចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក និងបង្កើនសម្ពាធលើមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolás Maduro។ គិតមកទល់បច្ចុប្បន្ន ប្រតិបត្តិការយោធាទាំងនេះ បានសម្លាប់មនុស្សជាង ១០០នាក់ហើយ ក្នុងការវាយប្រហារដែលគេដឹង ចំនួន ២៩លើក ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៥ នេះមក៕

