អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា លោកអាចនឹងទៅទស្សនកិច្ចទីក្រុងមូស្គូ នៅខែមីនា ឆ្នាំក្រោយ។
លោកបានថកលែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបង្ហាញបេក្ខភាពរបស់លោកសម្រាប់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន ថា៖«យើងនឹងទៅទីក្រុងមូស្គូ នាពេលឆាប់ៗនេះ គឺប្រហែលជានៅក្នុងខែមីនា»។

លោក Grossi ក៏បាននិយាយផងដែរថា លោកកំពុងធ្វើការលើការរៀបចំដំណើរទស្សនកិច្ច ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ដោយឆ្លើយសំណួរអំពីថាតើលោកមានគម្រោងទៅទស្សនារោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ក្នុង រយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ប្រហែលជាអាចនឹងទៅ។ ទំនាក់ទំនងជាមួយអ៊ីរ៉ង់ មានភាពស្មុកស្មាញ ប៉ុន្តែខ្ញុំតែងតែទាក់ទងជាមួយពួកគេជានិច្ច»។
លោកក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ន ពុំទាន់មានការលើកកម្ពស់ការសន្ទនារវាងប្រទេសវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ឲ្យបានគ្រប់គ្រាន់នៅឡើយទេ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ការសន្ទនាគឺត្រូវការ ដែលអង្គការសហប្រជាជាតិមិនបានផ្តល់។ ដូច្នេះ ថ្នាក់ដឹកនាំថ្មីរបស់អង្គការសហប្រជាជាតិដែលអាចសម្របសម្រួលការសន្ទនានេះ គឺមានសារៈសំខាន់់ណាស់៕
