សហភាពអឺរ៉ុប(EU)បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបូរណភាពទឹកដី និងអធិបតេយ្យរបស់រាជាណាចក្រដាណឺម៉ាក រួមទាំងតំបន់ Greenland ជាការឆ្លើយតបចំពោះការតែងតាំងកាលពីពេលថ្មីៗរបស់សហរដ្ឋអាមេរិកនូវប្រេសិតពិសេសប្រចាំនៅតំបន់ Greenland ។
លោក Anouar El Anouni គឺជាអ្នកនាំពាក្យរបស់ EU កាលពីថ្ងៃចន្ទ បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាការពារព្រំដែនរបស់ដាណឺម៉ាក និងអធិបតេយ្យភាពថា ជាគោលការណ៍មូលដ្ឋានសម្រាប់ EU ។
លោក Anouar បានថ្លែងថា ការរក្សាការពារបូរណភាពទឹកដីរបស់រាជាណាចក្រដាណឺម៉ាក អធិបតេយ្យភាព និងភាពមិនអាចកាត់ថ្លៃបានរបស់ព្រំដែនពួកគេ គឺចាំបាច់សម្រាប់សហភាពអឺរ៉ុប ។
ការបញ្ជាក់ជាថ្មីពីជំហរយូរអង្វែងរបស់សហភាពអឺរ៉ុបនេះ បានកើតឡើងចំពេលមានការពិភាក្សាជុំវិញសារៈសំខាន់ភូមិសាស្ត្រនយោបាយរបស់តំបន់ Greenland ។
ជាការព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយរដ្ឋបាលលោក Trump អស់រយៈពេល ១ឆ្នាំកន្លងមកនេះ ដាណឺម៉ាកដែលជាសម្ព័ន្ធមិត្តណាតូរបស់សហរដ្ឋអាមេរិក បានផ្តោតសំខាន់លើការពង្រឹងវិស័យការពារជាតិរបស់ Greenland ដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសន្តិសុខមិនគ្រប់គ្រាន់ ។
តំបន់ Greenland ដែលជាអតីតដែនអាណានិគមរបស់ដាណឺម៉ាក និងមានពលរដ្ឋរស់នៅត្រឹមតែប្រហែល ៥៧.០០០នាក់ បានរក្សាសិទ្ធិប្រកាសឯករាជ្យពីដាណឺម៉ាក ចាប់តាំងពីឆ្នាំ ២០០៩រហូតមក ។
សេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកខ្លាំងលើការនេសាទ និងក្រុមហ៊ុនមកពីទីក្រុង Copenhagen ហើយកោះមួយនេះ ស្ថិតក្នុងតំបន់យុទ្ធសាស្រ្តតាមផ្លូវជិតបង្កើយបំផុតរវាងអឺរ៉ុប និងអាមេរិកខាងជើង ដែលជាទីតាំងដ៏ចាំបាច់សម្រាប់ប្រព័ន្ធការពារមីស៊ីលបាលីស្ទិករបស់សហរដ្ឋអាមេរិក ៕