អគាររងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្កាហ្សាក្លាយជាជម្រកភៀសខ្លួនសម្រាប់ជនប៉ាឡេស្ទីន

2025/12/24 03:44:44 am        166

អគារផ្ទះរបស់គ្រួសារលោក Halawa នៅឈរកម្ពស់ ២ជាន់ពីលើគំនរបាក់បែក ក្នុងទីក្រុងហ្កាហ្សា គឺជាការរស់រានដ៏កម្រមួយ ក្រោយការវាយប្រហារតាមច្រកអាកាសឥតឈប់ឈររបស់អ៊ីស្រាអែលក្នុងរយៈពេល ២ឆ្នាំកន្លមកនេះ បានធ្វើឲ្យអគាររាបដល់ដី នៅទូទាំងតំបន់ហ្កាហ្សា ។

ផ្នែកមួយនៃអគា បានបាក់រលំ ដោយចម្រឹងដែកកោងលយចេញពីកន្លែងដែលធ្លាប់មានដំបូល ។ គ្រួសារមួយនេះ បានធ្វើជណ្តើរឈើមួយ ដើម្បីអាចឡើងទៅដល់អគារផ្ទះរបស់ពួកគេ ទោះបីជាជណ្តើរបណ្តោះអាសន្នទាំងនេះ ប្រឈមនឹងការបាក់ធ្លាក់ចុះក្រោមគ្រប់ពេលក៏ដោយ ។

សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនជាង ៧ម៉ឺននាក់ ដោយបំផ្លិចបំផ្លាញ ឬធ្វើឲ្យខូចខាតអគារជាង ៧០ភាគរយ ធ្វើឲ្យមនុស្សស្ទើតែទាំងអស់ក្នុងចំណោមពលរដ្ឋ ២,៣លាននាក់ ក្នុងដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ត្រូវជម្លៀសខ្លួន ។

កាលពីខែតុលាកន្លងទៅ អ៊ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែការវាយប្រហាររបស់ពួកគេ ពុំបានឈប់នោះទេ ។ ពួកគេបានសម្លាប់ជនប៉ាឡេស្ទីនជាង ៤០០នាក់ ចាប់តាំងពីពេលនោះមក ជាការបំពានបទឈប់បាញ់ ។ ពួកគេពុំអនុញ្ញាតឲ្យជំនួយចូលពេញលេញផងដែរ ។

ការសាងសង់តំបន់ហ្កាហ្សាឡើងវិញ ពុំទាន់ចាប់ផ្តើមនោះទេ ហើយត្រូវបានគេព្យាករថានឹងចំណាយពេលរាប់ឆ្នាំ ខណៈអ៊ីស្រាអែលបន្តគ្រង់គ្រងទាំងស្រុងច្រកចេញ-ចូលដែនដីហ្កាហ្សា ។ នេះមានន័យថា គ្រួសារជាច្រើនដូចជាគ្រួសារលោក Halawas ពិបាកកសាងជីវិតរបស់ពួកគេឡើងវិញខ្លាំងណាស់ ។

គ្រួសាររបស់លោក Halawas បានបោះបង់ផ្ទះរបស់ពួកគេ អស់រយៈពេល ៣ខែ ក្រោយសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។ ពួកគេបានវិលត្រឡប់មកវិញ អំឡុងភាពស្ងប់ស្ងាត់ដ៏ផុយស្រួយបង្កើតឡើងដោយបទឈប់បាញ់ ។ ដូចគ្នានឹងគ្រួសារដទៃទៀតដែរ វាគឺជាជម្រើសល្អប្រសើរក្នុងការមករស់នៅក្នុងអគារបាក់បែកផ្ទះរបស់ខ្លួន ជាជាងរស់នៅក្នុងសំពត់តង់ ជាពិសេសនៅពេលភ្លៀងធ្លាក់ជន់លិចសំពត់តង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm