នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយការបរទេស - The 1st FOC (The First Foreign Office Consultation) រវាងកម្ពុជា-បង់ក្លាដែស។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទំនាក់ទំនងនយោបាយទ្វេភាគី និងការអភិវឌ្ឍនៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការតភ្ជាប់ ទេសចរណ៍ សុខាភិបាល ការអប់រំ និងការការពារជាតិ, និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានសក្កានុពលបន្ថែមទៀតរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន និង ឯកឧត្តមបណ្ឌិត Md. Nazrul Islam លេខាធិការ និងជាអគ្គអធិការកិច្ច នៃក្រសួងការបរទេសបង់ក្លាដែស ជាសហប្រធាន៕






