កម្ពុជា-ឆែក ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

2022/03/02 09:00:09 pm        648

ភ្នំពេញ៖ បើទោះបីជារងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប្រទេសឆែកនៅតែជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក សម្រេចបានក្នុងរង្វង់ ៨០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។

ក្នុងជំនួបការងាររវាងឯកឧត្តម ម៉ាទីន វ៉ាវរ៉ា(Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ​កាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនង​ដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ​ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នានាពេលកន្លងមក ​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​សក្តានុពល​នានា​ ជាពិសេសវិស័យពាណិជ្ជកម្ម ​ដោយផ្តោតលើទំនិញអង្ករ ​ការ​កែច្នៃ​ម្ហូបអាហារ និង​ការ​កែច្នៃ​ និងវេចខ្ចប់ផ្លែឈើកម្ពុជា។

ជាកិច្ច​ឆ្លើយតប ​ភាគីឆែក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រ​លើ​បេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ​ព្រមទាំង​បាន​បង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះ​កិច្ច​ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ​ដែល​មានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចតាមរយៈការធ្វើកំណែទម្រង់ច្បាប់ ​បទបញ្ញត្តិ ​និងស្ថាប័ន ដែលនឹងជួយជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផល​ប៉ះពាល់​នៃស្ថានការណ៍ជំងឺ​រាតត្បាតសកល ដែល​កំពុងជះ​ឥទ្ធិពល​អវិជ្ជមាន​លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់​ តម្រូវការក្នុងតំបន់​ និងសកលលោក ដែលនាំ​ឱ្យមាន​ការ​ប៉ះពាល់​ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី​តាម​រយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ​យ៉ាង​មានប្រសិទ្ធិភាព​នៅកម្ពុជា ​គួបផ្សំជាមួយ​នឹង​សមិទ្ធផល​សំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែល​ក្រសួងពាណិជ្ជកម្មកម្ពុជា​សម្រេចបានថ្មីៗនេះ ដូចជា​កិច្ចព្រមព្រៀងស្ដីពីភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) កិច្ចព្រមព្រៀង​ទ្វេភាគី ​កម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ​ព្រមទាំងតួនាទី​ជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជន និង​វិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព​ទីផ្សារកាន់​តែទូលំទូលាយ​ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈាន​ដល់ការបង្កើន​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក ​សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក​ ជាមួយនឹងកំណើន ៣៦% ​បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ប៉ុន្តែ ដោយ​ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ​ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក មាន​ការ​ថមថយ​មកត្រឹមរង្វង់ ៨០លានដុល្លារ ​ក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ​ដែលត្រូវបានរំពឹងថា នឹង​មានភាព​ប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm