អ្នកនាំពាក្យ៖ យោធាថៃនៅបន្តបាញ់ចូលកម្ពុជាឥតឈប់ឈរ តាំងពីយប់រហូតមកដល់ពេលនេះ នៅតំបន់យោធភូមិភាគី៤ និងយោធភូមិភាគ៥

2025/12/24 05:14:04 pm        219

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជា បានឲ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបន្តបាញ់ប្លោងកាំភ្លើងធំយ៉ាងសន្ធប់រាប់រយគ្រាប់ចូលភូមិសាស្រ្តបឹងត្រកួន ជោគជ័យ ព្រៃចាន់ និងភូមកររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនកន្លែងទៀត នៅខេត្តបន្ទាយមានជ័យ និងបន្តបាញ់ប្រហារភូមិសាស្ត្រប្រាសាទព្រះវិហារ និងតំបន់មួយចំនួនទៀតនៅយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ របស់កម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីបច្ចុប្បន្នភាពរបស់ទាហានឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា មកដល់ពេលនេះ គឺមានរយៈពេល១៨ហើយដែលទាហានឈ្លានពានថៃបានក្បត់នឹងកិច្ចព្រមព្រៀងបទឈប់ បាញ់ និងក្បត់កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបន្តធ្វើការបាញ់ផ្លោងមកលើដែនអធិបតេយ្យ កម្ពុជាយ៉ាងកំរោលចូល នៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា។ ដោយរហូតមកដល់ ពេលនេះភូមិសាស្រ្តខ្លះទាហានឈ្លានពានថៃនៅបន្តបាញ់យ៉ាងសន្ធប់នៅឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វីរកងទ័ពកម្ពុជាបានបន្តប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន និងស្វាហាប់បំផុតតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់គោលដៅទាំងអស់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា រហូតដល់ពេលវេលានេះវីរកងទ័ព និងវីរនគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញ អង់អាចក្លាហាន និងមោះមុតបំផុតប្រយុទ្ធប្រឆាំងជាមួយចោរឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ ហើយអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើងក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណ ភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

តាមរយៈសន្និសីទសារព័ត៌មាននេះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ និងធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ដែលកំពុងបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងកំរោលចូល ទៅកាន់ទីកន្លែងរស់នៅរបស់ជនស៊ីវិលកម្ពុជាផងដែរ។

មួយវិញទៀតអ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា ទង្វើឈ្លានពានរបស់ថៃមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ​ ថែមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សកលលោកផងដែរ រួមទាំងបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ថែមទាំងផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិជាដើម៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm