អ៊ុយក្រែន៖ ឯកសារព្រាងជាច្រើនច្បាប់បានរួចរាល់ហើយ បន្ទាប់ពីកិច្ចចរចាជាមួយអាមេរិក នៅទីក្រុងម៉ៃអាមី

2025/12/24 05:49:41 pm        149

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ (២៣ ធ្នូ) ថា ឯកសារព្រាងជាច្រើនច្បាប់ រួមទាំងការធានាសន្តិសុខ ត្រូវបានរៀបចំរួចរាល់ហើយ បន្ទាប់ពីកិច្ចចរចារវាងក្រុមមន្ត្រីសហរដ្ឋអាមេរិក និងភាគីអ៊ុយក្រែន នៅទីក្រុង ម៉ៃអាមី (Miami) កាលពីចុងសប្ដាហ៍កន្លងទៅ ស្តីពីការបញ្ចប់សង្គ្រាមជិត ៤ឆ្នាំរបស់រុស្ស៊ី នៅអ៊ុយក្រែន។

គួរឱ្យដឹងថា ក្រុមមន្ត្រីអាមេរិក បានបើកកិច្ចចរចានៅទីក្រុងម៉ៃអាមី កាលពីចុងសប្តាហ៍មុន ជាមួយគណៈប្រតិភូអ៊ុយក្រែន និងអឺរ៉ុប ហើយបានធ្វើកិច្ចចរចាដាច់ដោយឡែកពីគ្នាផ្សេងទៀត នៅរដ្ឋ Florida ជាមួយតំណាងមកពីរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្ទាបស្ទង់វិសាលភាពសម្រាប់ការដោះស្រាយជម្លោះ នៅក្នុងសង្គ្រាមដ៏បង្ហូរឈាមជាច្រើនឆ្នាំមកនេះ។

អ៊ុយក្រែន កំពុងស្ថិតក្រោមសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ធានាបានសន្តិភាពឆាប់រហ័ស ហើយទីក្រុងគីវ បានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងសំណើសន្តិភាពដំបូង ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា អំណោយផលដល់ទីក្រុងមូស្គូ ដែលទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀត និងរឹតត្បិតសមត្ថភាពយោធារបស់ខ្លួន។

បន្ទាប់ពីស្ដាប់ការសង្ខេបពីក្រុមអ្នកចរចាអ៊ុយក្រែន លោកប្រធានាធិបតី Zelenskyy បានបង្ហោះសារលើបណ្ដាញសង្គម X ថា “ក្រុមមន្រ្តីបានធ្វើការប្រកបដោយផលិតភាព ជាមួយប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយឯកសារព្រាងជាច្រើនច្បាប់ ត្រូវបានរៀបចំរួចរាល់ហើយ”។ លោកបន្តថា៖ "ឯកសារទាំងនេះរួមមាន ឯកសារស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ស្តីពីការស្តារឡើងវិញ និងស្តីពីក្របខណ្ឌមូលដ្ឋានសម្រាប់បញ្ចប់សង្គ្រាមមួយនេះ"៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm