វ៉េណេស៊ុយអេឡា ចោទអាមេរិកពីបទគំរាមកំហែង ខណៈរុស្ស៊ីនិងចិន រិះគន់ឥរិយាបថរបស់ក្រុងវ៉ាស៊ីនតោន

2025/12/24 07:03:28 pm        105

ប្រទេសរុស្ស៊ី និងចិនកាលពីថ្ងៃអង្គារ ទី២៣ ខែធ្នូ បានរិះគន់សហរដ្ឋអាមេរិកចំពោះសម្ពាធយោធា និងសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វាជា «ឥរិយាបថគ្មានច្បាប់ទម្លាប់» និងជា «ការគំរាមកំហែង»។ ប្រទេសវ៉េណេស៊ុយអេឡា ដែលបានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាបន្ទាន់ដោយមានការគាំទ្រពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទ «គំរាមកំហែងខ្លាំងបំផុតដែលគេពុំធ្លាប់ដឹងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។

សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងយោធានៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ហើយថ្មីៗនេះបានស្ទាក់ចាប់នាវាដឹកប្រេងជាផ្នែកមួយនៃការបិទផ្លូវរបស់កងទ័ពជើងទឹកប្រឆាំងនឹងនាវារបស់វ៉េណេស៊ុយអេឡាដែលខ្លួនចាត់ទុកថាស្ថិតនៅក្រោមទណ្ឌកម្ម។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Mike Waltz បានឆ្លើយតបទៅនឹងការរិះគន់ដោយនិយាយថា «សហរដ្ឋអាមេរិក នឹងធ្វើអ្វីៗ ក្នុងអំណាចរបស់ខ្លួនដើម្បីការពារអឌ្ឍគោលរបស់យើង ព្រំដែនរបស់យើង និងប្រជាជនអាមេរិក»។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចោទប្រកាន់ប្រទេសវ៉េណេស៊ុយអេឡាថាបានប្រើប្រាស់ប្រេង ដែលជាធនធានដ៏សំខាន់របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ «សកម្មភាពភេរវកម្មគ្រឿងញៀន ការជួញដូរមនុស្ស ឃាតកម្ម និងការចាប់ជំរិត»។

ទីក្រុងការ៉ាកាស បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការជួញដូរគ្រឿងញៀន ហើយអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការផ្តួលរំលំប្រធានាធិបតីរបស់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ ដើម្បីដណ្តើមយកប្រេងបម្រុងរបស់ប្រទេសវ៉េណេស៊ុយអេឡា។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm