យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា សាក្សី និងអាជ្ញាធរសុខាភិបាលនិយាយថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមរុះរើហាងនានានៅជិតជំរំជនភៀសខ្លួន Qalandiya ភាគខាងជើងទីក្រុងយេរុយសាឡឹមខាងកើត ជាផ្នែកមួយនៃការលុកលុយរបស់យោធាកាន់តែទូលំទូលាយនៅទូទាំងតំបន់ជិតខាងក្នុងដែនដីប៉ាឡេស្ទីន។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការឆ្មក់រុះរើ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បានពង្រីកដល់ទីក្រុង Kafr Aqab ដែលនៅក្បែរនោះ ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល ត្រូវបានដាក់ពង្រាយយ៉ាងច្រើន ដោយធ្វើការឆែកឆេរតាមលំនៅឋាន និងបណ្តេញប្រជាជនចេញពីលំនៅឋានរបស់ពួកគេដោយបង្ខំ។

សង្គមរអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា ក្រុមគ្រូពេទ្យរបស់ខ្លួនបានព្យាបាលមនុស្សយ៉ាងហោចណាស់បីនាក់ដែលរងរបួសក្នុងអំឡុងពេលឆ្មក់រុះរើនៅតំបន់ Qalandiya និង Kafr Aqab។ អ្នករបួសទាំងនោះរួមមានរបួសដោយគ្រាប់កាំភ្លើង របួសបណ្តាលមកពីអំបែងគ្រាប់រំសេវពិត និងរបួសដែលបណ្តាលមកពីការវាយដំលើរាងកាយ។
អភិបាលក្រុងយេរុយសាឡឹម បានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីនបីនាក់បានរងរបួសដោយសារការបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែល បន្ថែមលើករណីថប់ដង្ហើមរាប់សិបនាក់ដែលបណ្តាលមកពីការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែង នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa។