កូរ៉េខាងជើង លើកពី "សិទ្ធិអភិវឌ្ឍផ្នែកអវកាស" ដែលនាំឱ្យមានការរំពឹងទុកពីការបង្ហោះផ្កាយរណបចារកម្ម

2025/12/24 09:45:23 pm        106

កូរ៉េខាងជើង នៅថ្ងៃពុធ (២៤ ធ្នូ) នេះ បានគូសបញ្ជាក់ពីភាពស្របច្បាប់នៃការអភិវឌ្ឍផ្នែកអវកាសរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដែលជំរុញឱ្យមានការរំពឹងទុកពីអ្នកជំនាញថា ទីក្រុងព្យុងយ៉ាងអាចបន្តកម្មវិធីផ្កាយរណបឈ្លបយកការណ៍យោធាដែលត្រូវបានផ្អាករបស់ខ្លួនឡើងវិញ លឿនបំផុតនៅដើមឆ្នាំក្រោយនេះ។

គួររម្លឹកថា ទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនគឺ Malligyong-1 ដោយជោគជ័យនៅឆ្នាំ២០២៣។ ក្រោយមក នៅឆ្នាំ២០២៤ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាថា នឹងបង្ហោះផ្កាយរណបឈ្លបយកការណ៍ ៣គ្រឿង បន្ថែមទៀត ប៉ុន្តែមិនទាន់មានការធ្វើតេស្តបន្ថែមនៅឡើយទេ។

ក្នុងអត្ថបទមួយចេញដោយកាសែតផ្លូវការ Rodong Sinmun កូរ៉េខាងជើងបានចង្អុលបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាសកលក្នុងការអភិវឌ្ឍវិស័យអវកាស ដោយលើកពីគម្រោងដែលដឹកនាំដោយប្រទេសមហាអំណាច ដូចជាចិន និងរុស្ស៊ីជាដើម។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការចេញផ្សាយសេចក្ដីលម្អិតខុសធម្មតាបែបនេះអំពីគម្រោងអវកាសដឹកនាំដោយចិន និងរុស្ស៊ី គូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់កូរ៉េខាងជើង ក្នុងការជំរុញសមត្ថភាពទាក់ទងនឹងអវកាស។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រុស្ស៊ីអាចនឹងផ្តល់ឱ្យកូរ៉េខាងជើង នូវផ្កាយរណបឈ្លបយកការណ៍ ឬបច្ចេកវិទ្យាទាក់ទងនឹងការបាញ់បង្ហោះ ដើម្បីជាថ្នូរនឹងការគាំទ្រយោធាពីទីក្រុងព្យុងយ៉ាង។ អ្នកវិភាគនិយាយថា ប្រសិនបើជំនួយបែបនេះកើតឡើងមែន នោះកូរ៉េខាងជើង អាចប្រកាសផែនការដើម្បីបន្តការបាញ់បង្ហោះផ្កាយរណបនៅក្នុងសមាជបក្សលើកទី៩ របស់ខ្លួន ដែលត្រូវបានរំពឹងថា នឹងធ្វើឡើងនៅដើមឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm