បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រកបាន ២គ្រាប់ម្នាក់ឯងជ័យជំនះរបស់ Barcelona លើ Huesca ៤-១ ឡើងមកលេខ២ នៅ La Liga។ នេះជាការបង្ហាញខ្លួនឲ្យ Barcelona ប្រកួតទី៧៦៧ ដែលចំនួននេះគឺតាមស្មើអតីតមិត្តរួមក្រុម Xavi Hernandez។

Messi រកបានគ្រាប់នាំមុខតាំងពីនាទីទី១៣ មុនពេល Antoine Griezmann បន្ថែមគ្រាប់ទី២ នៅនាទីទី៣៥ តែ Huesca ក៏តាមបានមួយគ្រាប់វិញចុងវគ្គទី១ ដោយបាល់ ១១ម៉ែត្ររបស់ Rafa Mir។ ចូលវគ្គទី២ Barcelona បន្តរកបានពីរគ្រាប់ទៀតដោយ Mingueza តែតបញ្ចូលទីនៅនាទីទី៥៣ និងគ្រាប់ទី២ របស់ Messi នៅនាទីទី៩០។ ជ័យជំនះនេះធ្វើអោយ Barcelona ឡើងមកលេខ២ ក្នុងតារាងមាន ៥៩ពិន្ទុដេញពីក្រោយ Atletico Madrid ៤ពិន្ទុ និងពីលើ Real Madrid ២ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ