ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំមន្រ្តីធ្វើពិធីបុណ្យ ១០០ថ្ងៃថ្វាយព្រះកុសលជូនសម្តេចក្រុមព្រះ

2022/03/02 09:43:57 pm        403

ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំមន្រ្តីគណបក្ស និងព្រះរាជវង្សានុវង្ស ធ្វើពិធីបុណ្យ១០០ថ្ងៃ ថ្វាយព្រះកុសលផលបុណ្យជូនសម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្រះអង្គបាន ទ្រង់សោយទិវង្គត កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ។

ពិធីបុណ្យគោរព១០០ថ្ងៃ ដើម្បីថ្វាយព្រះកុសលផលបុណ្យជូនដល់សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ គឺបានធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២២នេះ នៅព្រះដំណាក់ព្រះអង្គ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស និងសមាជិក-សមាជិកា​គណបក្សហ៊្វុនស៊ិនប៉ិច​មកពីគ្រប់រាជធានី-ខេត្តទាំងអស់ផង។

នៅក្នុងកម្មវិធីបុណ្យ១០០ថ្ងៃនេះ ក៏បាននិមន្តព្រះសង្ឈចំនួន៧៨អង្គ ដើម្បីរាប់បាត្រ​បង្សុកូល​តាមបែប​ព្រះពុទ្ធសាសនា​ ថ្វាយព្រះកុសលផលបុណ្យជូនដល់សម្តេចក្រុមព្រះ និង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​រាជវង្សា នុវង្ស ​និងបុព្វបុរសខ្មែរផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះអង្គបានយាងសោយទិវង្គត​ហើយ​កាល​ពីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ​នៅប្រទេសបារាំង ​ត្រូវនឹងម៉ោង ៣,៤០នាទី រសៀលម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយ​រោគាពាធ។

ភ្លាមៗ​ និងក្រោយព្រះអង្គសោយទិវង្គត ​អ្នក​នយោបាយ​កម្ពុជា​ទាំង​ស្រប​ និង​ប្រឆាំង​ព្រះ​អង្គ រួម​នឹង​ពលរដ្ឋខ្មែរ​ជាច្រើន​ បាន​សម្ដែង​នូវ​សមាន​ចិត្ត​ចូល​ នឹករលឹក​ អាឡោះអាល័យ​ និង​ចូលរួម​រំលែក​ដល់​ក្រុម​គ្រួសារ​រាជវង្ស​របស់​សម្តេច​ក្រុម​ព្រះ​ផងដែរ​៕ អត្ថបទ៖ បានចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm