ក្រុមអ្នកធ្វើកូដកម្មអត់អាហារមកពីក្រុមសកម្មភាពគាំទ្រប៉ាឡេស្ទីន (Palestine Action) នៅចក្រភពអង់គ្លេស បានចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល ដោយចោទប្រកាន់ថា បានបោះបង់ចោលក្របខ័ណ្ឌគោលនយោបាយសម្រាប់សុវត្ថិភាពពន្ធនាគារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent។
លិខិតមួយច្បាប់មុនពេលសកម្មភាព ត្រូវបានផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក David Lammy ដោយក្រុមហ៊ុនច្បាប់មួយដែលតំណាងឲ្យសកម្មជនទាំងអស់។
ការធ្វើកូដកម្មនេះ បានកើតឡើង នៅពេលដែលសមាជិកជាប់ពន្ធនាគារជាច្រើននាក់នៃអង្គការដែលត្រូវបានហាមឃាត់នេះ រួមទាំងម្នាក់ដែលបានបដិសេធបរិភោគអាហាររយៈពេល ៥១ ថ្ងៃ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែសុខភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន ខណៈពេលកំពុងធ្វើកូដកម្មអត់អាហារ។

ពួកគេអះអាងថា បានផ្ញើលិខិតជាច្រើនច្បាប់ទៅកាន់លោក Lammy ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។
លោកត្រូវបានជំរុញនៅក្នុងលិខិតចុងក្រោយបំផុត ឲ្យឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង ដោយសារបញ្ហានេះជា «បញ្ហាបន្ទាន់»។
លិខិតនោះបានបន្ថែមថា៖«សុខភាពកូនក្តីអរបស់យើងបន្តធ្លាក់ចុះ ដែលហានិភ័យនៃការស្លាប់របស់ពួកគេ កើនឡើងជារៀងរាល់ថ្ងៃ»។
លិខិតបានបញ្ជាក់ថា៖«កិច្ចប្រជុំបន្ទាន់» គឺត្រូវការជាចំបាច់ «ជាមួយចុងចោទដែលបានស្នើឡើង ដើម្បីពិភាក្សាអំពីការធ្លាក់ចុះនៃសុខភាពរបស់កូនក្តីរបស់យើង និងដើម្បីពិភាក្សាអំពីការកិច្ចខិតខំប្រឹងប្រែងដោះស្រាយស្ថានភាពនេះ»៕
