ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ទាហានកូរ៉េខាងជើងពីរនាក់ ក្នុងចំណោមទាហានរាប់ពាន់នាក់ដែលរដ្ឋឯកោមួយនេះត្រូវបានគេជឿថាបានបញ្ជូនទៅចូលរួមប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែន បានបង្ហាញជាសាធារណៈពីបំណងរបស់ពួកគេក្នុងការគេចខ្លួនទៅកាន់កូរ៉េខាងត្បូងនៅក្នុងលិខិតមួយច្បាប់ពីខែតុលា ទៅកាន់ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល។

ទាហានទាំង២នាក់នេះ បានសរសេរថា «អរគុណចំពោះការគាំទ្រពីប្រជាជនកូរ៉េខាងត្បូង ក្តីសុបិន្ត និងបំណងប្រាថ្នាថ្មីៗបានចាប់ផ្តើមប្រសើរឡើង»។ «យើងជឿជាក់យ៉ាងមុតមាំថា យើងនឹងមិនឯកាទេ ហើយយើងគិតអំពីអ្នកដែលនៅកូរ៉េខាងត្បូងថាជាឪពុកម្តាយ និងបងប្អូនរបស់យើង ហើយបានសម្រេចចិត្តចូល ក្នុងការទទួលយករបស់ពួកគេ»។
រដ្ឋាភិបាលកូរ៉េខាងត្បូង ទទួលស្គាល់ជនជាតិកូរ៉េខាងជើងជាពលរដ្ឋ ហើយប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងប្រហែល ៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ជាថ្នូរនឹងការគាំទ្រពីទីក្រុងព្យុងយ៉ាង រុស្ស៊ីត្រូវបានគេជឿថាកំពុងផ្តល់ជំនួយយោធា និងបច្ចេកវិទ្យា។
