វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានសំរេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Marian Vajda ជាលើកទី២។ កីឡាករស៊ែបវ័យ ៣៤ឆ្នាំរូបនេះបានបាត់បង់តំណែងលេខ ១ ពិភពលោករបស់ខ្លួនកាលពីថ្ងៃចន្ទដែលធ្លាក់ទៅកីឡាកររុស្ស៊ី Daniil Medvedev។

Novak Djokovic បានចាប់ផ្តើមធ្វើការជាមួយលោក Marian Vajda តាំងនៅក្មេងពោលគឺតាំងពីឆ្នាំ២០០៦ ហើយក៏ធ្លាប់ចែកផ្លូវគ្នាម្តងដែរកាលពីឆ្នាំ២០១៧។ Djokovic និងលោក Vajda បានព្រមព្រៀងចែកផ្លូវគ្នាតាំងពីដំណាច់ឆ្នាំ ២០២១ ម្ល៉េះជាឆ្នាំដែល Djokovic ឈ្នះ Grand Slam បីក្នុងឆ្នាំតែមួយ៕
អត្ថបទ៖នាង សុភាវុធ