ប្រធានសភាហ្ស៊កហ្ស៊ី លោក Shalva Papushvili បានថ្លែងថា ប្រទេសលោកខាងលិច កំពុងព្យាយាមដោយចេតនា ដើម្បីរារាំងកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន នៅអ៊ុយក្រែន។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Pos TV ថា៖«ប្រសិនបើនរណាម្នាក់កំពុងរារាំងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន នោះគឺជាជនជាតិអឺរ៉ុប។ យើងបានឮជនជាតិអាមេរិកនិយាយច្រើនដូចគ្នា»។

លោកក៏បាននិយាយផងដែរថា លោកមិនយល់ថាហេតុអ្វីបានជាជនជាតិអឺរ៉ុប កំពុងត្រៀមខ្លួនសម្រាប់ សង្គ្រាម នៅពេលដែលរុស្ស៊ីទទូចថា ខ្លួននឹងមិនវាយប្រហារនរណាម្នាក់ឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី ១៧ ខែធ្នូថា អ្នកនយោបាយអឺរ៉ុបកំពុង «បង្កើតភាពភ័យស្លន់ស្លោ» និង «ភ័យខ្លាច» អំពីការប៉ះទង្គិចគ្នាជាមួយរុស្ស៊ី។ លោក ពូទីន បានសង្កត់ធ្ងន់ថា ការអះអាងអំពីការវាយប្រហាររបស់រុស្ស៊ីលើអឺរ៉ុបគឺ ជា «ការភូតកុហក និងមិនសមហេតុផលទាល់តែសោះ»៕
