បណ្ណសារ៖ ចិនបានព្រមានជប៉ុនយ៉ាងខ្លាំងកុំឲ្យបញ្ជូនមន្ត្រីទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៩៤

2025/12/25 12:38:54 am        138

យោងតាមឯកសារការទូតដែលបានលេចឡើងជាសាធារណៈ នៅថ្ងៃពុធ (ទី២៤ ខែធ្នូ) នេះ បានបង្ហាញថា ប្រទេសចិន បានព្រមានជប៉ុនយ៉ាងខ្លាំងកុំឲ្យមានដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីការបរទេសរបស់ភាគី ក្នុងឆ្នាំ១៩៩៤ ដោយគូសបញ្ជាក់អំពីថា តើបញ្ហាតៃវ៉ាន់ គឺជាប្រភពដែលអាចនាំឲ្យមានភាពរកាំរកូស ក្នុងទំនាក់ទំនងចិន-ជប៉ុនយ៉ាងដូចម្ដេច។

ឯកសារនោះ បានបង្ហាញថា លោក Tsutomu Hata ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ជាពេលដែលរដ្ឋមន្ត្រីការបរទេសចិននាពេលនោះ គឺលោក Qian Qichen បានប្រាប់រូបលោកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩៤ ថា ការធ្វើដំណើររបស់មន្ត្រីរដ្ឋាភិបាលផ្លូវការទៅកាន់កោះតៃវ៉ាន់ គឺ «មិនអាចទទួលយកបាន» ឡើយ ទោះបីជាទីក្រុងប៉េកាំង នឹងមិន «មានបញ្ហាជាមួយទំនាក់ទំនងសេដ្ឋកិច្ច ក្នុងវិស័យឯកជន» រវាងប្រទេសជប៉ុន និងកោះស្វ័យគ្រប់គ្រងនេះក៏ដោយ។

ការព្រមានរបស់ចិន គឺទំនងជាសំដៅលើសេចក្ដីរាយការណ៍ពីការគ្រោងទុកបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ ដោយរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុននាពេលនោះ គឺលោក Hiroshi Kumagai ជាអ្វីដែលបានកើតឡើងបន្ទាប់ពីមានការធ្វើដំណើរទៅទីនោះ ដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងរបស់លោក ក្នុងខែធ្នូ ឆ្នាំ១៩៩៣។

បន្ទាប់ពីលោក Hata វិលត្រឡប់ពីប្រទេសចិនវិញ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា គម្រោងធ្វើទស្សនកចិ្ច នៅកោះតៃវ៉ាន់ ត្រូវបានលុបចោលហើយ។ ឯកសារបានបង្ហាញថា នៅពេលនោះ ក្រសួងការបរទេសជប៉ុន បានចាត់ទុកទំនាក់ទំនងជាមួយកោះតៃវ៉ាន់ថា ជា «បញ្ហាដ៏ធ្ងន់ធ្ងរដែលការដើរខុសតែបន្តិច អាចធ្វើរង្គោះរង្គើមូលដ្ឋាននៃទំនាក់ទំនងជប៉ុន-ចិន»។

យោងតាមឯកសារចងក្រងទុករបស់ក្រសួងការបរទេស បានបង្ហាញថា លោក Qian បានជំរុញឲ្យប្រទេសជប៉ុនគោរពតាមសេចក្តីថ្លែងការណ៍រួមទ្វេភាគីឆ្នាំ១៩៧២ ដែលទីក្រុងតូក្យូបានលើកឡើងថា ខ្លួន «យល់ និងគោរពយ៉ាងពេញលេញ» នូវជំហររបស់ចិន ដែលថា កោះតៃវ៉ាន់ គឺជា «ផ្នែកដែលមិនអាចកាត់ផ្តាច់បាន» នៃទឹកដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm