អេស្ប៉ាញបង្ហាញ «សាមគ្គី» ជាមួយដាណឺម៉ាក និង Greenland ក្រោយអាមេរិកតែងតាំងបេសកជនពិសេស

2025/12/25 01:37:20 am        71

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃអង្គារ (ទី២៣ ខែធ្នូ) បានបង្ហាញពីការមាន «សាមគ្គីពេញទំហឹង» ជាមួយប្រទេសដាណឺម៉ាក និងកោះ Greenland បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការតែងតាំងបេសកជនពិសេស ប្រចាំដែនដីនេះ។

លោក Sanchez បានសរសេរសារនៅលើបណ្ដាញសង្គម X ថា៖ «ការគោរពអធិបតេយ្យភាព និងបូរណភាពដែនដី គឺជាចំណុចដ៏សំខាន់របស់សហភាពអឺរ៉ុប (EU) និងសម្រាប់ប្រទេសទាំងអស់របស់ពិភពលោក។ សន្តិសុខនៅតំបន់អាក់ទិក គឺជាអាទិភាពមួយដែលយើងប្រឹងប្រែងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ។ យើងសូមបង្ហាញពីការមានសាមគ្គីពេញទំហឹងរបស់យើង ជាមួយប្រទេសដាណឺម៉ាក និងប្រជាជននៃកោះ Greenland»។

គួរបញ្ជាក់ថា នៅមុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោក Jeff Landry អភិបាលរដ្ឋ Louisiana នឹងធ្វើជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ Greenland។

លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា លោក Landry ទទួលស្គាល់ «ថា តើកោះ Greenland មានសារៈសំខាន់កម្រិតណា» ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយនឹងជំរុញយ៉ាងខ្លាំងដល់ផលប្រយោជន៍របស់ប្រទេស ដើម្បីធានាសុវត្ថិភាពនៃសម្ព័ន្ធមិត្ត និងពិភពលោកកាន់តែទូលំទូលាយ។

តំបន់ Greenland ដែលជាទឹកដីស្វយ័តក្រោមអធិបតេយ្យភាពរបស់ដាណឺម៉ាក បានទាក់ទាញការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងធនធានរ៉ែដ៏មហាសាលរបស់ដែនដីនេះ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm