សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/25 03:13:17 am        144

May be an image of text

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។

- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។

- ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។

- ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំភ្លើងត្បាល់, បាញ់ផ្សែងពុល និងដ្រូនទម្លាក់គ្រាប់អត្តឃាតចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប និងបានប្រើប្រាស់កាំភ្លើង១៥៥ម.ម, កាំជ្រួចហ្វូង DTI-1G ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល ព្រមទាំងបានប្រើប្រាស់កាំភ្លើងត្បាល់បាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងធ្វើសកម្មភាពវាយប្រហារក្នុងភូមិសាស្ត្រវាលឥន្ទ្រី និងប្រាសាទព្រះវិហារ។

- ម៉ោង ១៣:៤៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់,បាញ់ផ្លោងកាំភ្លើងធំពីចម្ងាយ និងប្រើប្រាស់រថយន្តដាក់កាំភ្លើងចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ម៉ោង ១៤:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម និងកាំភ្លើងចល័តលើរថយន្ត DK ១០៦ និងបានប្រើប្រាស់កាំជ្រួចហ្វូងDTI-1G បាញ់សន្ធាប់ចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ

- ម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:១៥នាទី យោធាថៃបានបន្តព្យាយាមសម្រុកវាយប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ,រថយន្តចល័ត, រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, វាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១៥០គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន។

- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១២០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់។

- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ៨០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ។

- គិតចាប់ពីម៉ោង ១៩:៣០នាទី រហូតដល់ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

- ម៉ោង ២០:០២នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រឃុំថ្មដា។

- ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៧គ្រាប់ ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ៧:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

- ម៉ោង ៧:១២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

- ម៉ោង ៩:១២នាទី និងម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់។

- ម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ១០:០០នាទី និងម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។

- ម៉ោង ១០:២៨នាទី ដល់ម៉ោង ១៦:៣៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

- ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

- ម៉ោង ១៧:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រស្រុកបាណន់។

កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm