គណៈកម្មការរៀបចំការប្រឡងប្រជែង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដំណើរការការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក។ ដូចសព្វមួយដង ក្រុមការងារនីមួយៗ បានរៀបចំត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ ដើម្បីឱ្យការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្រមការនៅថ្ងៃស្អែក ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។









