កម្ពុជាមិនអាចចាញ់ ថៃក៏មិនអាចឈ្នះ! ប៉ុន្តែថៃនឹងអាប់យសដោយសារយុវជន ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ និងសម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចរបស់ថៃបុណ្ណោះ

2025/12/25 07:54:07 am        430

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអ្នកកាសែតដ៏ល្បីមួយរូបបានលើកឡើងថា សង្រ្គាមកម្ពុជា និងថៃ កម្ពុជាមិនអាចចាញ់ ថៃក៏មិនអាចឈ្នះដែរ ផ្ទុយទៅវិញថៃនិងអាប់ឱន កិត្តិយស ខណៈយុវជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ បានស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជាក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ។

តាមបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងថា២៣ថ្ងៃក្រោយពីផ្តើការមវាយលុកលើទឹកដីខ្មែរនៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៊ាំរ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdunក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ដោយចេញពីលេណដ្ឋាន,វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែងតែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ពនាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពានឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដីដោយមិនចេះចាញ់។ ក៏ប៉ុន្តែសង្គ្រាមនេះបន្តសម្លាប់យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជាបន្តពលី ដោយម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម,ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌កិត្តិយស និងភាពថ្លៃថ្នូរ។

 អតីតអ្នកការសែតដ៏ល្បីល្បាញរូបនេះបាននិយាយបែបចម្អកទៅភាគីថៃថា «ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបានបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាសដូចស្នូរកាំភ្លើងធំលាន់ឮ បែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយយ៉ាងដូច្នេះដែរ។ មិនមែនដើម្បីជ័យជំនះទៀតទេតែដើម្បីបំភ័យប្រជាជនខ្មែរ និងដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។ ការពិតបាននិងកំពុងបន្តប្រឡាក់ប្រតាកមុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះបណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជាក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ថ្ងៃទីពីរ នៃកិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និង​ស្វែង​រក​នូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ
2025/12/25 09:45:16 am        1
ឯកឧត្តម ហ៊ុន ម៉ានី កំពុងមានវត្តមាននៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៅពេលរសៀលនេះ
2025/12/25 09:25:02 am        1
BREAKING NEWS | ម៉ោង៨:៤១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិតាឡី ឃុំ គោករមៀត ស្រុកថ្មពួក បណ្តាលឱ្យពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត ១នាក់
2025/12/25 09:12:48 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថ្ងៃទីពីរ នៃកិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និង​ស្វែង​រក​នូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ

2025/12/25 09:45:16 am
​ស្ថាប័នស្ទង់មតិរដ្ឋ៖ ប្រជាជនរុស្ស៊ីភាគច្រើនរំពឹងថា សង្គ្រាមអ៊ុយក្រែន នឹងបញ្ចប់នៅឆ្នាំ២០២៦
2025/12/25 09:39:27 am
​អ៊ីស្រាអែល ព្រមានវាយប្រហារក្រុមហាម៉ាសក្រោយកងទ័ពរបស់ខ្លួនរងរបួសក្នុងការផ្ទុះនៅតំបន់ហ្កាហ្សា
2025/12/25 09:36:21 am
​ឯកឧត្តម ហ៊ុន ម៉ានី កំពុងមានវត្តមាននៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៅពេលរសៀលនេះ
2025/12/25 09:25:02 am
​អ៊ីស្រាអែល នឹងចំណាយ ១១០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឧស្សាហកម្មអាវុធឯករាជ្យ ក្នុងទសវត្សរ៍ក្រោយ
2025/12/25 09:15:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/24 04:07:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/24 04:48:26 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/24 09:09:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am