អ៊ុយក្រែន បានសម្ដែងការដឹងគុណចំពោះសម្តេចប៉ាបដែលបានស្នើឱ្យមានបទឈប់បាញ់រយៈពេល ២៤ ម៉ោងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ ទោះយ៉ាងណា កងទ័ពរុស្ស៊ីមិនត្រឹមតែច្រានចោលសំណើនេះប៉ុណ្ណោះទេ ថែមទាំងបានបើកការវាយប្រហារតាមអាកាសមួយផ្សេងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។

លោកប្រធានាធិបតីរូបនេះនិយាយថា ពួកលោកសូមកោតសរសើរចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សម្តេចប៉ាប លេអូទី១៤ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទាំងអស់ក្នុងបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយពួកលោកចែករំលែកការខកចិត្តរបស់ព្រះអង្គចំពោះការបដិសេធរបស់រុស្ស៊ីក្នុងការទទួលយកសំណើថ្មីៗសម្រាប់បទឈប់បាញ់បុណ្យណូអែល។
លោក Zelenskyy បានរំលឹកថា អ៊ុយក្រែនកំពុងប្រារព្ធបុណ្យណូអែលលើកទីបួនរបស់ខ្លួន ស្របពេលមានសង្គ្រាមទ្រង់ទ្រាយធំ ការវាយប្រហារភេរវកម្មរបស់រុស្ស៊ី ការដាច់ចរន្តអគ្គិសនីដែលបណ្តាលមកពីការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅសមរភូមិជួរមុខ។

កាលពីថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជំរុញរុស្ស៊ីឲ្យប្រកាសបទឈប់បាញ់ថ្ងៃបុណ្យណូអែលជាមួយអ៊ុយក្រែន ដោយគូសបញ្ជាក់ថា ការស្នើឡើងនេះ ត្រូវតែពឹងផ្អែកយ៉ាងខ្លាំងលើឆន្ទៈនយោបាយរបស់រុស្ស៊ី៕