ព្យុះភ្លៀងវាយប្រហារតំបន់ California របស់អាមេរិក បង្កជាទឹកជំនន់ដ៏អាក្រក់ និងរំខានថ្ងៃបុណ្យណូអែល

2025/12/25 06:37:18 pm        96

ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កឱ្យមានទឹកជំនន់យ៉ាងទូលំទូលាយ និងលំហូរល្បប់ភក់យ៉ាងក្រាស់ឃ្មឹក នៅទូទាំងតំបន់ កាលីហ្វ័រនីញ៉ាភាគខាងត្បូង (Southern California) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៤ ធ្នូ) ខណៈអាជ្ញាធរបានព្រមានអ្នកបើកបរកុំឱ្យធ្វើដំណើរតាមដងផ្លូវប៉ះពាល់ ហើយបានជំរុញឱ្យប្រជាជននៅតំបន់លិចទឹក ជម្លៀសខ្លួនចេញជាបន្ទាន់ ឬស្នាក់នៅកន្លែងសុវត្ថិភាព ដោយបង្កការការរំខានយ៉ាងទូលំទូលាយក្នុងថ្ងៃសម្រាកវិស្សមកាលបុណ្យណូអែលដ៏រីករាយ។

អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំតំបន់ បាននិយាយថា នៅរមណីយដ្ឋានភ្នំ Wrightwood ដែលពោរពេញដោយភ្លៀងធ្លាក់ នៅភាគខាងកើតទីក្រុង Los Angeles ក្រុមសង្គ្រោះបន្ទាន់បានប្រឹងប្រែងឆ្លើយតបនឹងការហៅទូរសព្ទឱ្យជួយសង្គ្រោះរាប់សិបករណី និងជម្លៀសអ្នកបើកបរទៅកាន់ទីសុវត្ថិភាពនៅពេលយានយន្តពួកគេលិចទឹក។ មន្រ្តីរូបនេះបានបន្តថា ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសទេ គិតត្រឹមយប់ថ្ងៃពុធដដែលនោះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងតំបន់មួយចំនួន ត្រូវបានបង្កឡើងដោយព្យុះចុងក្រោយបំផុតនៃតំបន់នេះ ទាក់ទងនឹងកំសួលសំណើមបរិយាកាស ពោលគឺ ចរន្តសំណើមក្រាស់ៗប្រមូលផ្ដុំលើអាកាស ដែលបានស្រូបចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ហើយបង្កជាភ្លៀងធ្លាក់ទៅលើដីគោកលើតំបន់ Los Angeles។

យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក ព្យុះភ្លៀងមុនបុណ្យណូអែលមួយថ្ងៃនេះ ត្រូវបានរំពឹងថា នឹងបន្តរំខានរហូតដល់ថ្ងៃសុក្រខាងមុខ ដែលបង្កឱ្យមានស្ថានភាពបើកបរមិនមានសុវត្ថិភាព ក្នុងអំឡុងពេលធ្វើដំណើរថ្ងៃឈប់សម្រាកដ៏មមាញឹកបំផុត៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        51
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        54
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm