រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តទទួលអំណោយ ដើម្បីទ្រទ្រង់ដល់​សមរភូមិមុខ និង​ជន​ភៀសសឹក​នៅ​តាម​ជំរំភៀសខ្លួន

2025/12/25 09:32:57 pm        124

កំពង់ស្ពឺ៖ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្ត វិស័យឯកជន និងសប្បុរសជន បានបន្តផ្តល់អំណោយជាថវិកាអង្ករ ទឹក​សុទ្ធ និងភេសជ្ជៈ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមទ្រទ្រង់ដល់សមរភូមិមុខ ដែល​ជា​កម្លាំង​ចលករ​មួយដ៏​សំខាន់ សម្រាប់ការប្រឆាំងតតាំងនឹងការឈ្លានពានទឹកដីកម្ពុជា របស់យោធាសៀម និង​សម្រាលដល់ការរស់នៅរបស់ជនភៀសសឹក កំពុងស្នាក់នៅតាមទីសុវត្ថិភាព ។

ក្នុង​ពេលផ្ដល់អំណោយស្បៀងអាហារផ្សេងៗ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម មានប្រសាសន៍ថា នៅខណៈពេលដែលប្រទេសជាតិ កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មក​លើ​អធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា គឺកម្លាំងសាមគ្គីជាតិខ្មែរ បានរួមសហការ​គ្នា​នាំ​យក​នូវ​ថវិកា អង្ករ ទឹកសុទ្ធ និងភេសជ្ជៈ យកមកជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​យក​ទៅ​ចែ​ក​ជូនពលរដ្ឋនៅក្នុងជំរំភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។

ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត បានប្ដេជ្ញាបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់​សកម្មភា​ព​ការ​ងារ​មនុស្ស​ធម៌​របស់រដ្ឋបាលខេត្ត ជាពិសេស ក្នុងខណៈពេល​មាន​សង្គ្រាម​ឈ្លាន​ពាន​របស់​យោធា​សៀម មកលើដែនអធិបតេយ្យកម្ពុជា ក្នុងនាមអ្នកសមរភូមិក្រោយ មិនអាចកាន់​អាវុធ​តតាំង​ជា​មួយ​សត្រូវ​ឈ្លានពាន ប៉ុន្តែអាចធ្វើជាភស្តុភា ដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាព និងការហូបចុក​ប្រចាំ​របស់​វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរសុខាភិបាលខេត្ត និងវិស័យឯកជន រួម​ទាំង​សប្បុរស​ជន​នានា ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ នំ និងភេសជ្ជៈ មករដ្ឋបាលខេត្ត ។

ឯកឧត្តម​បន្ថែមថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និង​ការ​ចូល​រួមចំណែកយកចិត្តទុកដាក់ខ្ពស់ របស់អ្នកសមរភូមិក្រោយ លើការងារសប្បុរសធម៌ និង​កិច្ច​ការ​សង្គម ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ។

នៅ​ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានបន្តលើកទឹកចិត្តទៅដល់បណ្តាស្ថាប័ន មន្ទីរ អង្គការ ក្រុមហ៊ុន និងសប្បុរសជននានា សូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែម ដើម្បីជួយ​បង្ក​លក្ខណៈ​ដល់​ការ​ស្នាក់នៅ ហូបចុក និងប្រើប្រាស់សម្រាប់វីរកងទ័ព និងជនភៀសសឹកនៅតាមសមរភូមិ និង​ជំរំ​ភៀសសឹក។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ស្ពឺទទួលបាន ពីក្រុមប្រឹក្សាខេត្តមាន អង្ករ​២​តោន​ មី២០កេះ មន្ទីរសុខាភិបាលខេត្តថវិកា ១០លានរៀល ក្រុមហ៊ុនឯកជន អង្ករ១៥តោន នំ​អ៊ុយ​៩០០ ចំនួន១០០កេះ ត្រីខ ៤០កេះ មី ១០០កេះ និងទឹកសុទ្ធ១០០កេះ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm