អ្នកជំនាញUN៖ ក្រុមជ្រុលនិយម AL-SHABAB នៅតែបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពនៅសូម៉ាលី និងតំបន់

2025/12/25 09:37:34 pm        119

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធថា ក្រុមជ្រុលនិយមអាល់-សាបាប (Al-Shabab) នៅតែបង្កការគំរាមកំហែងភ្លាមៗដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសសូម៉ាលី និងតំបន់ ជាពិសេសប្រទេសកេនយ៉ា។

ក្រុមអ្នកជំនាញបានលើកឡើងថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដោយកងកម្លាំងសូម៉ាលី និងអន្តរជាតិ ដើម្បីទប់ស្កាត់ប្រតិបត្តិការដោយក្រុមអាល់-សាបាប ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាក៏ដោយ ក៏សមត្ថភាពរបស់ក្រុមនេះ ក្នុងការវាយប្រហារដ៏ស្មុកស្មាញ និងមិនសមាមាត្រ នៅក្នុងប្រទេសសូម៉ាលី នៅតែមិនថយចុះ»។

ពួកគេបាននិយាយថា ការគំរាមកំហែងនេះ មិនត្រឹមតែមកពីសមត្ថភាពរបស់ក្រុមអាល់-សាបាប ក្នុងការវាយប្រហារប៉ុណ្ណោះទេ រួមទាំងនៅក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ (Mogadishu) ជាកន្លែងដែលក្រុមនេះ បានព្យាយាមធ្វើឃាតប្រធានាធិបតីនៅថ្ងៃទី ១៨ ខែមីនា ប៉ុន្តែថែមទាំងមកពីប្រតិបត្តិការជំរិតទារប្រាក់ដ៏ស្មុកស្មាញ ការជ្រើសរើសដោយបង្ខំ និងយន្តការឃោសនាដ៏មានប្រសិទ្ធភាពផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីបន្តការអនុញ្ញាតសម្រាប់កងកម្លាំង «គាំទ្រ និងរក្សាស្ថិរភាព» របស់សហភាពអាហ្វ្រិក នៅក្នុងប្រទេសសូម៉ាលី រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ កងកម្លាំងនេះ រួមមានបុគ្គលិកស្លៀកពាក់ឯកសណ្ឋានចំនួន១១.៨២៦នាក់ រួមទាំងនគរបាលចំនួន ៦៨០នាក់ ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm