ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ

2025/12/25 04:04:48 pm        205

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បា​នធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

កិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះ ដឹកនាំដោយ លោក នង សាកល អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ដោយមានការចូលរួមពី បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាសរុបចំនួន២៤។

ជំនួបនេះ បានធ្វើឡើងខណៈដែលកងទ័ពថៃ កំពុងឈ្លានពានកម្ពុជា ជាលើកទី២ ដោយវាយប្រហារយ៉ាងខ្លាំងក្លាដោយមិនរើសគោលដៅ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានចូលជ្រៅមកក្នុងទឹកដីកម្ពុជា។

របាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ចំនួន៣០នាក់ហើយ ដែលបានស្លាប់ និង៨៧នាក់ទៀតរងរបួសពីការវាយប្រហារមិនរើសគោលដៅរបស់ថៃ ខណៈដែលមានជនភៀសសឹកសរុប ៦៣៦ ៦៧៩នាក់ ក្នុងនោះស្ត្រី ៣៣១ ៨៥០នាក់ និងកុមារ២០២ ៤៥៥នាក់៕

អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហាញមូលហេតុ ៤ចំណុច ដែល តំបន់ និងពិភពលោកត្រូវថ្កោលទោសថៃ
2025/12/25 06:53:30 pm        1
អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈ ចំនួន៤ ពាក់ព័ន្ធវិស័យអាកាសចរណ៍ និងផ្លូវអាកាស
2025/12/25 06:41:55 pm        1
វិស័យឯកជននៅកម្ពុជា​ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា
2025/12/25 06:26:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរអាកាសចរណ៍៖ ការធ្លាក់ឧទ្ធម្ភាគចក្រ នៅភ្នំ Kilimanjaro របស់តង់ហ្សានី បណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់

2025/12/25 06:57:21 pm
​ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហាញមូលហេតុ ៤ចំណុច ដែល តំបន់ និងពិភពលោកត្រូវថ្កោលទោសថៃ
2025/12/25 06:53:30 pm
​អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈ ចំនួន៤ ពាក់ព័ន្ធវិស័យអាកាសចរណ៍ និងផ្លូវអាកាស
2025/12/25 06:41:55 pm
​វិស័យឯកជននៅកម្ពុជា​ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា
2025/12/25 06:26:43 pm
​ក្រសួងឧស្សាហកម្មបាននិងកំពុងប្រែក្លាយសហគ្រាសទៅជាវិស័យស្នូល ជួយរុញកំណើនសេដ្ឋកិច្ច
2025/12/25 05:45:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/25 08:23:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/24 04:48:26 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/25 08:29:00 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am