ភាព​ច្របូកច្របល់​កើន​ឡើង​ខ្លាំង ខណៈ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ព្យាយាម​ភៀសខ្លួន​ទាំង​ក្នុង​ប្រទេស ​និង​ទៅ​អឺរ៉ុប

2022/03/03 05:49:07 pm        332

​អ៊ុយ​ក្រែ​ន៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅកាន់​ស្ថានីយ​រថភ្លើង Dnipro ខណៈ​ពួកគេ​ព្យាយាម​ឡើង​ជិះ​រថភ្លើង​ចាក​ចេញពី​ទីក្រុង​នេះ និង​ភៀសខ្លួន​ចេញពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Lviv ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អ្នក​ខ្លះ​ទៀត​ភៀសខ្លួន​ចូល​ទៅ​កាន់​អឺរ៉ុប​ដោយមាន​វ៉ា​លី​សំលៀកបំពាក់ ​និង​បង្ហាញ​ក្ដី​សង្ឃឹមថា​នឹង​មាន​សុវត្ថិភាព​។

​ដោយសារ​តែ​មាន​ការ​ហាម​ប្រាម​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ មិន​ឲ្យ​បុរស​ដែល​មាន​អាយុ​ចាប់ពី ១៨ ដល់ ៦០​ឆ្នាំ​ចាក​ចេញពី​ប្រទេសដើម្បី​ឲ្យ​ពួកគេ​ចូល​បម្រើ​ទ័ព​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី មានន័យថា ស្ត្រី និង​កុមារ​ជាច្រើន​ត្រូវតែ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ដោយ​ខ្លួនឯង​។​ ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គាត់​ខឹង ​និង​ស្អប់​លោក Putin ខ្លាំង​ណាស់​។​ ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា គាត់​ឈឺចាប់ ព្រោះ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស។​ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Sky News របស់​អង់គ្លេស​នៅ​លើ​រថភ្លើង​ទៅកាន់​ទីក្រុង Liviv អ្នកស្រី Natalia Nekrasa បាន​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​ណាស់។ ​ខ្ញុំ​ត្រូវ​នាំ​កូនប្រុស​របស់ខ្ញុំ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​សាច់ញាតិ​របស់ខ្ញុំ​ខ្លះ​ទៀត​នៅតែ​បន្ត​រស់​នៅ​ក្នុង​ទីក្រុង Dnipro​។

​រហូត​ដល់​ថ្ងៃ​ទី​៧​ នៃ​សង្គ្រាម​នៅ​តាម​ព្រំដែន​របស់​បណ្ដា​ប្រទេស​ផ្សេងៗ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​យ៉ាង​ច្រើន​កកកុញ​បាន​កំពុង​ព្យាយាម​រត់​ភៀសខ្លួន​។ ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ៨៧៤,០០០នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ ចាប់​តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី។​ អង្គការ​នេះ​បាន​ព្រមាន​ថា ​ការឈ្លានពាន​របស់​រុស្ស៊ី​នឹង​អាច​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​យ៉ាងតិច ​៤​លាន​នាក់​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        195
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        182
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm