G7 នឹងពិភាក្សាអំពីខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ដើម្បីដោះស្រាយការពឹងផ្អែកលើចិន

2025/12/26 02:32:18 am        107

ប្រភពរដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះ បានបង្ហើបឲ្យដឹងថា សមាជិកនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) និងប្រទេសដែលសម្បូរធនធានផ្សេងទៀត កំពុងរៀបចំកិច្ចប្រជុំរបស់ប្រមុខហិរញ្ញវត្ថុរបស់ពួកគេ នៅខែមករា ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីវិធីធានាឲ្យបាននូវធនធានរ៉ែសំខាន់ៗ ដើម្បីដោះស្រាយកង្វល់ ពាក់ព័ន្ធនឹងការពឹងផ្អែកលើចិន សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសទាំងនោះ។

ប្រមុខហិរញ្ញវត្ថុ G7 រួមជាមួយនឹងមន្ត្រីមកពីអូស្ត្រាលី ឈីលី ឥណ្ឌា ម៉ិកស៊ិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំអនឡញ (តាមប្រព័ន្ធអ៊ីនធឺណិត) កាលពីដើមខែធ្នូ ក្នុងការ «កាត់បន្ថយភាពអាស្រ័យលើប្រភពតែមួយ» ដោយមិនបានបញ្ចេញពីឈ្មោះប្រទេសចិនឡើយ។

រ៉ែកម្រត្រូវបានចាត់ទុកថា ជារ៉ែដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់ការផលិតផលិតផលនាន ដូចជា ម៉ូទ័រ នៅក្នុងរថយន្តអគ្គិសនី និងបន្ទះឈីបជាដើម។

ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថា នឹងផ្គត់ផ្គង់ច្រើនជាង ៦០ភាគរយនៃទិន្នផលរ៉ែកម្ររបស់ពិភពលោក និងក្ដោបក្ដាប់ជាង ៩០ភាគរយនៃសមត្ថភាពកែច្នៃ ដែលធ្វើឲ្យឧស្សាហកម្មសកលងាយរងគ្រោះ ដោយសារការប្រើប្រាស់ការគ្រប់គ្រងលើការនាំចេញរបស់ប្រទេសនេះ ជាឧបករណ៍ ដើម្បីមានឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ។

ប្រភពបានប្រាប់ឲ្យដឹងថា ដើម្បីទប់ទល់នឹងបញ្ហានោះ G7 កំពុងសម្លឹងមើលការកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលសម្បូរធនធាន ដូចជាអូស្ត្រាលី និងឈីលីជាដើម ដើម្បីទទួលបានស្ថិរភាពរ៉ែសំខាន់ៗ ដោយមិនពឹងផ្អែកលើចិន។ ប្រភពបានបញ្ជាក់បន្ថែមថា បញ្ហាដែលត្រូវពិភាក្សាដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការបង្កើតច្បាប់អន្តរជាតិ សម្រាប់ការកែច្នៃរ៉ែកម្រផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm