Takumi Minamino ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Liverpool យកឈ្នះ Norwich City ឡើង​វគ្គ ៨​ក្រុម FA Cup

2022/03/03 06:02:18 pm        153

​បាល់ទាត់៖ ​អ្នកចាត់ការ​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​កោតសរសើរ​ខ្សែប្រយុទ្ធ Takumi Minamino ពេញៗ​មាត់ បន្ទាប់ពី​កីឡាករ​ជប៉ុន​រូបនេះ​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Liverpool យកឈ្នះ Norwich City ២-១ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FA Cup​។

​​Liverpool មុន​មកជួប Norwich នេះ​ទើបតែ​បាន​លើក​ពាន Carabao Cup ក្រោយ​យកឈ្នះ Chelsea ដោយបាល់ ១១ម៉ែត្រ​កាត់សេចក្តី ​ខណៈដែល Minamino គឺជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រកួត​នោះ​។ មក​ដល់​ការប្រកួត​នេះ​អតីត​ខ្សែប្រយុទ្ធ Red Bull Salzburg រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ នៅ​នាទី​ទី២៧ និង ៣៩ ខណៈ Norwich តប​បាន​មួយ​គ្រាប់​វិញ​នៅ​វគ្គ​ទី២ ដោយ Lukas Rupp​។ ​ជ័យជំនះ​នេះ​មានន័យថា​ ក្រុម​របស់លោក Jurgen Klopp បាន​យកឈ្នះ Norwich City បួន​លើក​ហើយ​រដូវ​កាល​នេះ​ដែល​រួមមាន​ពីរ​ជើង​នៅ Premier League មួយ​ប្រកួត​នៅ Carabao Cup ជុំ​ទី៣ និង​យប់មិញ​នេះ​។

​​ងាក​មក​ប្រកួត​ផ្សេងទៀត​យប់មិញ​ដែរ តោ​ខៀវ Chelsea បាន​យកឈ្នះ​នៅ​ទឹកដី Luton Town ៣-២​។ ​​ក្រុម​ម្ចាស់ផ្ទះ Luton នាំមុខ​ដល់​ទៅ​ពីរលើក​ ខណៈដែល Saul Niguez និង Timo Werner ជា​អ្នក​តាម​ស្មើ​ទាំង​ពីរលើក​។ ក្រោយ​មក​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku គឺជា​អ្នកសំរេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ Chelsea នៅ​នាទី​ទី៧៨​។ ​ជ័យជំនះ​របស់ Chelsea ក៏​ស្របពេល​នឹង​ម្ចាស់​ក្លិប​លោក Roman Abramovich ប្រកាស​លក់​ក្លិប​ផងដែរ​ដោយសារ​បញ្ហា​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ ​គូ​ចុងក្រោយ​គេ​នេះ ក្រុម​ដែល​កំពុងមាន​ទំរង់​លេង​ឡើង Southampton យកឈ្នះ West Ham ៣-១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm