អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុមបំបែកខ្លួនយេម៉ែន គួរតែដកកងកម្លាំងចេញពីខេត្តដែលដណ្ដើមបាន

2025/12/26 03:10:37 am        116


ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននៅតែមានក្តីសង្ឃឹមថា ក្រុមបំបែកខ្លួនដ៏សំខាន់នៅភាគខាងត្បូងនៃប្រទេសយេម៉ែន នឹងបញ្ចប់ការបង្កើនភាពតានតឹង ដែលបានជួយឲ្យខ្លួននូវការគ្រប់គ្រងយ៉ាងធំ នៅទូទាំងភាគខាងត្បូង ដោយធ្វើឲ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសមួយដែលបែងចែកទៅជារដ្ឋបាល ២រួចហើយ ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងជាង ១ទសវត្សរ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ព្រះរាជាណាចក្រមួយនេះ បានពិពណ៌នាអំពីប្រតិបត្តិការយោធារបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) របស់យេម៉ែន ដែលក្រុមនេះបានដណ្តើមកាន់កាប់ខេត្តភាគខាងកើត Hadramout និង Mahra នាដើមខែនេះថា ជា «ការបង្កើននូវភាពតានតឹងដោយមិនសមហេតុផល»។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ព្រះរាជាណាចក្រនេះ នៅតែសង្ឃឹមថា ផលប្រយោជន៍សាធារណៈនឹងទទួលបានជ័យជម្នះ តាមរយៈការបញ្ចប់នូវការបង្កើននូវភាពតានតឹង ដោយក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងការដកកងកម្លាំងរបស់ខ្លួនចេញពីខេត្តទាំង២ ជាបន្ទាន់ និងប្រកបដោយរបៀបរៀបរយ»។

កងកម្លាំង STC គាំទ្រដោយអារ៉ាប់រួម ដំបូងឡើយគឺជាផ្នែកមួយរបស់សម្ព័ន្ធភាពនៃបណ្ដាប្រទេសមូស្លីមនិកាយស៊ុននីដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែន ក្នុងឆ្នាំ២០១៥ ប្រឆាំងនឹងក្រុមហ៊ួទីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ប៉ុន្តែក្រុម STC បានប្រែទៅជាប្រឆាំងជាមួយរដ្ឋាភិបាល ហើយស្វែងរកការគ្រប់គ្រងដោយខ្លួនឯង នៅភាគខាងត្បូង ក្នុងនោះរួមទាំងទីក្រុងកំពង់ផែដ៏ធំ គឺ Aden ផងដែរ ដែលរដ្ឋបាលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត មានទីស្នាក់ការកណ្តាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm