សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៥ ធ្នូសប្ដាហ៍នេះ ថា របបយោធាមីយ៉ាន់ម៉ានឹងបោះឆ្នោតជុំទីបី និងជុំចុងក្រោយរបស់ខ្លួនដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦ ត្រឹមតែប៉ុន្មានថ្ងៃមុនពេលដំណាក់កាលដំបូងនៃការបោះឆ្នោតចាប់ផ្តើម។

ការប្រកាសនេះកើតឡើងស្របពេលយោធាជំរុញទៅមុខ ដោយការបោះឆ្នោតនេះ ត្រូវបានបដិសេធយ៉ាងទូលំទូលាយដោយក្រុមអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យថា ជាការប៉ុនប៉ងធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានទាញទម្លាក់ប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងបានធ្វើឱ្យផ្នែកធំៗនៃប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។
មេដឹកនាំប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi )នៅតែជាប់ពន្ធនាគារចាប់តាំងពីយោធាឡើងកាន់អំណាច ខណៈគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ដែលបានឈ្នះសំឡេងឆ្នោតដ៏ច្រើនលើសលប់ក្នុងការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានរំលាយ។ អង្គការសហប្រជាជាតិបានរិះគន់របបសឹកចំពោះការបង្ក្រាបយ៉ាងខ្លាំងក្លាលើការប្រឆាំងក្នុងដំណើរការបោះឆ្នោត។
គណៈកម្មការរៀបចំការបោះឆ្នោតសហភាពដែលតែងតាំងដោយរបបយោធាបាននិយាយថា ការបោះឆ្នោតជុំចុងក្រោយនឹងធ្វើឡើងនៅក្នុងទីតាំង ៦៣ ក្នុងចំណោម ឃុំ/សង្កាត់ចំនួន៣៣០របស់ប្រទេសនេះ។
ការបោះឆ្នោតជុំទីមួយត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃអាទិត្យ ដោយជុំទីពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែមករា ២០២៦ខាងមុខ៕

