យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានសម្លាប់សមាជិកម្នាក់នៃកងកម្លាំង Quds របស់អ៊ីរ៉ង់ នៅលីបង់

2025/12/26 06:08:36 pm        241

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សមាជិកម្នាក់នៃកងកម្លាំង គុត (Quds) របស់អ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ដែលបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារចេញពីប្រទេសស៊ីរី និងលីបង់។ 

យោធាអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណបុរសនោះថា ឈ្មោះ Hussein Mahmoud Marshad al-Jawhari ដោយហៅបុគ្គលនេះថាជាភ្នាក់ងារសំខាន់ម្នាក់ក្នុងអង្គភាពលេខ ៨៤០ របស់កម្លាំងគុត។

ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានបន្ថែមថា លោក Al-Jawhari ត្រូវបានធ្វើឃាតក្នុងតំបន់នោះ ឬអាចនៅតំបន់ Ansariyeh ដោយមិនលម្អិតបន្ថែមអំពីការស្លាប់នេះឡើយ។ សេចក្តីថ្លែងការណ៍បន្តថា លោក Al-Jawhari «បានធ្វើប្រតិបត្តិការក្រោមកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ហើយជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ដែលដឹកនាំដោយអ៊ីរ៉ង់ ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងកងកម្លាំងសន្តិសុខរបស់ខ្លួន»។

ទាំងអ៊ីរ៉ង់ និងលីបង់ មិនទាន់ចេញការអត្ថាធិប្បាយលើការអះអាងនេះទេ។ គួរឱ្យដឹងថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមខ្លីមួយកាលពីខែមិថុនា ហើយយោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារនៅលីបង់ ស្ទើរតែរាល់ថ្ងៃ ក្នុងអ្វីដែលខ្លួននិយាយថា ជាកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ មិនឱ្យការកសាងសមត្ថភាពយោធាឡើងវិញ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm